ខេត្តបាត់ដំបង ៖ សមត្ថកិច្ចនៃអធិការស្រុកថ្មគោល បានបញ្ជាក់ថា ជនបង្កឈ្មោះសឺត សីលា ភេទប្រុសអាយុ៣០ឆ្នាំ ជាបង្កើតរបស់ជនរងគ្រោះ (កូនតិរច្ឆាន) ត្រូវបានចាប់ខ្លួនបន្ទាប់ពីញៀនគ្រឿង ញៀនខ្លាំងវង្វែងដុតផ្ទះរបស់ឳពុកឆេះអស់គ្មានសល់ សូម្បីទ្រព្យសម្បត្តិបន្តិច។
លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល បានប្រាប់សារព័ត៌មានឲ្យដឹងថា សមត្ថកិច្ចបានកសាងសំណុំរឿងពីករណី ហិង្សាដោយចេតនា(ដុតផ្ទះ)របស់ឳពុកខ្លួនឯងនេះ បានកើតឡើងនៅវេលាម៉ោង ៩:៣០នាទី ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅត្រង់ចំណុចក្រុមទី ៣១ ក្នុងភូមិបល្ល័ង្កក្រោម ឃុំរូងជ្រៃ ស្រុក ថ្ម គោល ខេត្ត បាត់ដំបង។
ជនរងគ្រោះម្ចាស់ផ្ទះមានឈ្មោះពិត សឺតភេទប្រុសអាយុ៥៦ឆ្នាំរស់នៅក្រុមទី ៣១ ក្នុងភូមិបល្ល័ង្កក្រោម ឃុំរូងជ្រៃ ស្រុក ថ្ម គោល ខេត្ត បាត់ដំបង។ចំណែកជនបង្កត្រូវជាកូនមាន រស់នៅក្នុងផ្ទះតែមួយជាមួយឳពុកពោះម៉ាយ។
លោក ផង់ សុភាព បន្ថែមថា÷ ជនបង្កជាមនុស្សធ្លាប់ប្រើប្រាស់ សារធាតុញៀន នៅ ថ្ងៃ កើត ហេតុហាក់មានចរិតក្រេវក្រោធខឹងសម្បាជាមួយនឹងគាត់ហើយក៏បានយកដែកកេះទៅដុតផ្ទះតែម្តង បណ្តាលឲ្យផ្ទះរបស់លោកទំហំ (៦x៧ម៉ែត្រ )រងការខូចខាតអស់ទាំងស្រុង។
ជនរងគ្រោះជាឪពុកពោះម៉ាយបានរៀបរាប់ប្រាប់សមត្ថកិច្ចថា ទ្រព្យសម្បត្តិដែលខូចខាតក្នុងហេតុការណ៍នេះរួមមាន: លុយដុល្លាសរុបចំនួន ១៣ ០០០ ដុល្លាអាមេរិក តុ ទូ គ្រែ និងសំលៀកបំពាក់មួយចំនួនទៀត។ រីឯជនបង្កជាកូនចិត្តខ្មៅ(តិរច្ឆាន)រូបនេះត្រូវ សមត្ថកិច្ច ជំនាញឃាត់ខ្លួនជាបណ្តោះអាសន្នដើម្បីអនុវត្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖C.E.N