Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កង់​បី​មួយគ្រឿង​បើក​ដឹក​ភ្ញៀវ​ឆ្លងផ្លូវ ជ្រុល​ទៅបុក​រថយន្ត​CRV​ចំ​ពី​ចំហៀង​ខាងមុខ បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​រងរបួស​ម្នាក់​បញ្ជូនទៅ​មន្ទីរពេទ្យ​

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​រត់​កង់​បី​ដឹក​ភ្ញៀវ​បើកបរ​ក្នុង​លឿន​លឿន ដល់​ផ្លូវបំបែក​ជា​៤ ខ្វះ​ការប្រុងប្រយ័ត្ន​បាន​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​CRV កំពុងតែ​ឆ្លងផ្លូវ​ចំ​ពី​ចំហៀង​ខាងមុខ បណ្តាល​ឲ្យ​ខ្ទាត​ទៅមុខ​ក្រឡាប់​ផ្ងារជើង រងរបួស​ភ្ញៀវ​ម្នាក់ និង​២​នាក់​ទៀត​មិនមាន​រងរបួស​នោះទេ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៨ និង ៣០ នាទី​យប់​ថ្ងៃអាទិត្យ​ទី ៧ ខែកុម្ភៈ​ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ R8 ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​ម៉ាក​CRV​មួយគ្រឿង​ពាក់​ផ្លាកលេខ 2-J 2466 បើកបរ​ដោយ​បុរស​ម្នាក់ និង​រួម​ដំណើរ​៣​នាក់​ទៀត ធ្វើដំណើ​ក្នុងទិសដៅ​ពី​លិច​មក​កើត ខណៈ​មកដល់​ចំណុចកើតហេតុ​ផ្លូវបំបែក​ជា​៤ ស្រាប់​តែមាន​កង់​បី​មួយគ្រឿង​ទៀត​ពណ៌​លឿង​ពាក់​ផ្លាកលេខ ភ្នំពេញ​1HG 1904 បើកបរ​ដោយ​បុរស​ម្នាក់ និង​ដឹក​ភ្ញៀវ​៣​នាក់​ទៀត​ពី​ខាងក្រោយ បើក​ក្នុង​ល្បឿន​លឿន​ចាប់​ហ្វ្រាំង​មិនទាន់ ជ្រុល​ទៅបុក​ពី​ចំហៀង​ខាងមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង និង​រងរបួស​ភ្ញៀវ​ម្នាក់​បញ្ជូនទៅ​មន្ទីរពេទ្យ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយ និង​ជំនាញ​ចរាចរណ៍ ចុះមក​ដល់​រួច​ធ្វើការ​វាស់វែង​យក​រថយន្ត​និង​កង់​បី​ទៅ​រក្សាទុក​នៅ អធិការដ្ឋាន​ខណ្ឌដូនពេញ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

spot_img
×