Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រវឹងធ្លាក់ភ្នែក​បើករថយន្ត​ម៉ាក​សាំ​យ៉ុង ជ្រុល​ទៅបុក​រថយន្ត RAV4 នៅ​ពី​ខាងមុខ បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងធ្លាក់ភ្នែក បើករថយន្ត​ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន ជ្រុល​ទៅបុក​នឹង​រថយន្ត​RAV4​មួយគ្រឿង នៅខាងមុខ​បណ្ដាល​ឲ្យ​រង​ការ​ខូច​ផ្នែករ​ខាងក្រោយ​។ សំណាងល្អ​​មិនមាន​គ្រោះថ្នាក់​ទៅដល់​តៃកុង​រថយន្ត​និង​អ្នករួមដំណើរ​នៅតាម​ដងផ្លូវ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង​២០​នាទី​យប់​ថ្ងៃអាទិត្យ​ទី​៧ ខែកុម្ភៈ ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​ម៉ាក​RAV4​មួយគ្រឿង ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ​2-BH 3019 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​មធ្យម ខណៈ​មកដល់​ចំណុចកើតហេតុ​ជិត​និង​ស្តុ​ប​មុខ​ប្រ​លាន​យន្តហោះ​ពោធិ៍ចិនតុង ស្រាប់​តែមាន​រថយន្ត​ម៉ាក​សាំ​យ៉ុង​ពណ៌​សំបក​ឪឡឹក​មួយគ្រឿង​ទៀត ពាក់​ផ្លាកលេខ ភ្នំពេញ 2-AN 7710 បើកបរ​ដោយ​បុរស​ម្នាក់​ស្រវឹងធ្លាក់ភ្នែក ធ្វើដំណើរ​ពីក្រោយ​ស្រប​ទិស​ពី​កើតមក​លិច ជ្រុល​ទៅបុក​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​RAV4 រង​ការខូចខាត​ផ្នែក​ខាងក្រោយ​យ៉ាងដំណំ​ផងដែរ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយនឹង​ខាង​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះមក​ដល់​រួច​ឲ្យ​ភាគី​ទាំងពីរ​ដោះស្រាយ​គ្នា ដោយ​រថយន្ត​បង្ក​មិន​ចង់​វែងឆ្ងាយ ព្រម​សង​ជា​សំណង​ក្នុងការ​ជួសជុល​បញ្ចប់​រឿង នៅ​កន្លែងកើតហេតុ​៕ រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

spot_img
×