កណ្ដាល ៖ លោកអធិការប៉ូលិសស្រុកកៀនស្វាយ បានឲ្យដឹងនៅព្រឹកថ្ងៃទី៨ខែកុម្ភៈនេះថា កាលពីម៉ោងជាង១១ថ្ងៃត្រង់នាថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២១នេះ កម្លាំងនគរបាលស្រុកកៀនស្វាយ បានសហការជាមួយកម្លាំងនគរបាលរដ្ឋបាលកំពង់ស្វាយ និងកម្លាំងប្រជាការពារឃុំកំពង់ស្វាយ ចុះល្បាតក្នុងភូមិសាស្ត្រស្មុគស្មាញ ដើម្បីការពារសន្តិសុខ សុវត្ថិភាព ក្នុងមូលដ្ឋាន ភូមិព្រែកដូងពីរ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
កងកម្លាំងបានប្រទះឃើញមនុស្សមួយក្រុម កំពុងលេងល្បែងជល់មាន់ដាក់លុយ ហើយពេលនោះកម្លាំងយើងក៏ចុះទៅបានបង្ក្រាបចាប់បានជនសង្ស័យម្នាក់ឈ្មោះ តាក់ ម៉ៅ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរមានមុខរបរជាងធ្វើប៉ោត មានទីលំនៅភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
វត្ថុតាងចាប់យករួមមាន មាន់ជល់ចំនួន០៦ក្បាល កន្ត្រកដាក់មាន់ចំនួន០៧ ស្កុតរុំខ្នាយមាន់ចំនួន៥៤ដុំ ជញ្ជីងថ្លឹងមាន់ចំនួន០១ ស្បែកជើង០៤គូរ។
បច្ចុប្បន្នវត្ថុតាង និងអ្នកប្រព្រឹត្តល្បែងជល់មាន់ ឈ្មោះតាក់ ម៉ៅ បញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ