ភ្នំពេញ ៖ ជនជាតិចិន២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីស្រាវជ្រាវ ធ្វើការឃាត់ខ្លួន ដោយជាប់ពាក់ព័ន្ធករណីហឹង្សាដោយចេតនា និងឃាត់ម្នាក់ទៀត ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធខុសច្បាប់ ។ កាលពីវេលាម៉ោងប្រហែល ១៨និង៥០នាទី ល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចមុខផ្ទះលេខ១៨ ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
លោកវរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ បានឲ្យដឹងថា ករណីខាងលើនេះត្រូវឃាត់ខ្លួនទាំងសងខាង ៣នាក់ដោយក្នុងនោះភាគីទី១ ជាជនរងគ្រោះ ឈ្មោះ ឈីង លូ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរជាងជួសជុលម៉ាស៊ីនត្រជាក់ ស្នាក់នៅក្នុងក្រុមហ៊ុនម៉ាស៊ីននៅ ខណ្ឌទួលគោក គ្មានលិខិតឆ្លងដែនមានសារធាតុញៀន (ត្រូវឃាត់ខ្លួនក្នុងករណីជួញដូរគ្រឿងញៀននិងកាន់កាប់អាវុធខុសច្បាប់ ត្រូវបានអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បង្ក្រាបបានកាលពីថ្ងៃទី៧ខែកម្ភៈឆ្នាំ២០២១) ។
ភាគីទី២មានគ្នា០២នាក់ ៖១–ឈ្មោះ ZHU LI ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបររកស៊ីស្នាក់នៅក្នុងផ្ទះសំណាក់អូរឬស្សី ខណ្ឌ៧មករា (គ្មានលិខិត ឆ្លងដែន) ។ទី២–ឈ្មោះ WANG LA ភេទប្រុស មុខរបររកស៊ី អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបររកស៊ី ស្នាក់នៅ ក្នុងផ្ទះសំណាក់ អូរឬស្សីខណ្ឌ៧មករា (គ្មានលិខិតឆ្លងដែន) ។ ទាំង២នាក់នេះ ឃាត់ខ្លួនកាលពីវេលាម៉ោង១៧និង០០នាទីល្ងាច ថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២១ នៅក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា។
សម្ភារបន្សល់ទុក រថយន្តម៉ាកតូយូតាអាល់ហ្វាត ពណ៌ខ្មៅ ពាក់ស្នាកលេខភ្នំពេញ 2AD-2737 ។
លោកអធិការបន្តថា កាលពីថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២១ វេលាម៉ោង ប្រហែ១៨ និង៥០នាទីមានជនសង្ស័យ ០៣នាក់ ពាក់ពន្ធ័ក្នុងករណីជាជនជាតិចិន ចាប់ជនជាតិចិនដូចគ្នា ដាក់ដាកក្នុងរថយន្តនៅចំណុចមុខផ្ទះលេខ១៨ ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រោយកើតហេតុកម្លាំងអធិការខណ្ឌសែនសុខ បើកការស្រាវជ្រាវទើបឈានបង្ក្រាបបានជនសង្ស័យខាងលើតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីនិងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម