ភ្នំពេញ ៖ លោក ឡុង វណ្ណាចៅក្រមស៊ើបសួរនិងលោក ម៉ុត ដារា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងនៃសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៧ ខែកុម្ភៈឆ្នាំ២០២១ ម្សិលមិញនេះបានសម្រេចចេញដីកាឃុំខ្លួនឈ្មោះ ហ៊ាង សុងហេង ភេទប្រុសអាយុ២៧ឆ្នាំ ដាក់ពន្ធនាគារព្រៃជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ. រំលោភលើទំនុកចិត្ត បទ.ក្លែងបន្លំ និងប្រើប្រាសលិខិតក្លែង ។
ជនត្រូវចោទដែលតុលាការក្រុងសម្រេចឃុំខ្លួនមានឈ្មោះ ហ៊ាង សុងហេង ភេទប្រុសអាយុ២៧ឆ្នាំ ជាមេការក្រុមហ៊ុនលក់រថយន្ត របស់ចិនមួយកន្លែង មានទីលំនៅផ្ទះលេខ៤៩T ផ្លូវលេខ១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួននិងដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការពីបទ « រំលោភលើទំនុកចិត្ត បទក្លែងបន្លំ និងប្រើប្រាសលិខិតក្លែង » ប្រព្រឹត្តកាលពីឆ្នាំ២០១៩ បទល្មើសដែលមានចែងអោយផ្ដន្ទាទោសតាមមាត្រា ៦២៦ , ៦២៧ , ៦២៨ នៃក្រមព្រហ្មទណ្ឌ ។
យោងតាមព័ត៌មានពីតុលាការថា ក្រោយមកក្រុមហ៊ុនមានការសង្ស័យក៏បានពិនិត្យបញ្ជីស្នាមរកឃើញថា មានការបាត់លុយ លក់រថយន្តជាង១លានដុល្លារ ទើបក្រុមហ៊ុនប្ដឹងផ្តល់ ដល់មានការឃាត់ខ្លួនឈ្មោះ ហ៊ាង សុងហេង ពីបទ « រំលោភលើទំនុកចិត្ត បទក្លែងបន្លំ និងប្រើប្រាសលិខិតក្លែង »ហើយបញ្ជូនឲ្យចៅក្រមសើបសួរចាត់ការបន្ត ។ បន្ទាប់មកលោក ឡុង វណ្ណា ចៅក្រមស៊ើបសួរ បានសម្រេចចេញដីកាឃុំខ្លួនឈ្មោះ ហ៊ាង សុងហេង ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ។
ប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញបានដឹងថា កាលពីអំឡុងឆ្នាំ២០១៩ មានក្រុមហ៊ុនចិនមួយលក់រថយន្តបានផ្តល់ទំនុកចិត្តឲ្យឈ្មោះ ហ៊ាង សុងហេង ធ្វើជាមេការក្រុមហ៊ុនកាន់កាប់បញ្ជីស្នាមលក់រថយន្តនិងគ្រប់គ្រងលុយកាក់ ៕ រក្សាសិទ្ធិដោយ៖CEN