Saturday, November 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និន្នាការ​នៃ​ការទូទាត់​បែប​ឌីជីថល ដោយ​មិនចាំបាច់​ប្រើប្រាស់​សាច់ប្រាក់​សុទ្ធ កំពុងមាន​ការកើនឡើង​នៅ​កម្ពុជា​

​ភ្នំពេញ​៖ ឆ្លើយតប​នឹង​តម្រូវការ​កើនឡើង​ឥតឈប់ឈ​នៃ​សេវា​ទូទាត់​សាច់ប្រាក់​ជា​រៀងរាល់ថ្ងៃ ការទូទាត់​តាមបែប​ឌីជីថល​ជា​មធ្យោបាយ សុវត្ថិភាព និង​រហ័ស មួយទៀត ដែល​ប្រជាជន​កម្ពុជា កំពុង​ប្រើប្រាស់​។​
​យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន Visa បាន​ឲ្យ​ដឹងថា តម្រូវការ​ចំពោះ​ការបង្កើន​សុវត្ថិភាព និង​ការយល់ដឹង​ជាប្រចាំ អំពី​គោលការណ៍​ណែនាំ សុខភាព​នាពេល​បច្ចុប្បន្ន បាន​ជំរុញ​ឲ្យ​និន្នាការ ការទូទាត់​ដោយ​មិន​ប្រើប្រាស់ សាច់ប្រាក់​សុទ្ធ មានការ​កើនឡើង​។ ស្រប​ពេលដែល​កំពុងមាន​ជំងឺ​រាតត្បាត​ជាស​កល កូ​វីដ​១៩​ផង នោះ និ​នា្ន​ការ​នៃ​ការទូទាត់​តាមបែប​ឌីជីថល ត្រូវបាន​គេ​មើលឃើញថា ជា​ជំរើស​ល្អ​មួយ ក្នុងការ​កាត់បន្ថយ ហានិភ័យ​នៃ​ឆ្លង​ជំងឺ​កូវ​ដី​១៩ ជាជាង​ការ​កាន់​សាច់ប្រាក់​ផ្ទាល់​។​

​ការសិក្សា​របស់​ក្រុមហ៊ុន Visa បាន​ឲ្យ​ដឹងថា ៧៨ ភាគរយ នៃ​អតិថិជន​នៅ​ទូទាំង​សកលលោក បាន​កែសម្រួល​មធ្យោបាយ​ទូទាត់ ថ្លៃទំនិញ​របស់​ពួកគេ ដោយសារតែ​មានការ​ព្រួយបារម្ភ ពី​សុវត្ថិភាព ហើយ​ប្រមាណ​ជា​ជិត​ពាក់កណ្តាល (៤៨ ភាគរយ​) ជ្រើសរើស​មិន​ទិញ​ទំនិញ នៅ​ហាង​ប្រើប្រាស់ វិធីសាស្ត្រ​ទូទាត់​ប្រាក់ តម្រូវ​ឲ្យ​មានការ​ប្រាស្រ័យ ទាក់ទង​ដោយផ្ទាល់ ជាមួយ​អ្នក​គិត​ប្រាក់ ឬ​ម៉ាស៊ីន ដែល​ត្រូវ​ប្រើ​រួមគ្នា ដូចជា​ម៉ាស៊ីន​ឆូត​កាត​ជាដើម​។ Visa ជឿជាក់ថា​ឥរិយាបទ​របស់​អតិថិជន ដែល​កំពុង​ធ្វើបែបនេះ វា​មិនមែនជា​ការផ្លាស់ប្តូរ បណ្តោះអាសន្ន​នោះទេ គឺ​វា​នឹង​បន្ត​របៀបនេះ​ជា​អចិ​ន្ត្រៃ​។​

​ចំនួន​ប្រើ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ កំពុង​កើនឡើង និង​ក៏​កំពុង​ប្រឈម​ជាមួយ នឹង​ការស្វែងរក​មធ្យោបាយ​ថ្មី ដែល​អាច​ផ្ញើ ឬ​ទូទាត់​ប្រាក់ និង​ចែករំលែក​ព័ត៌មាន បាន​រហ័ស​ជាង​មធ្យោបាយ បែប​ប្រពៃណី​។ ការទូទាត់​ភ្លាមៗ ការប្រើប្រាស់​រូបិយប័ណ្ណ​ឌីជីថល ព្រមទាំង​ការចូលរួម​ពី​ធនាគារ ក្នុងការ​គាំទ្រ​ដល់​ការបង្កើត​ថ្មី សមស្រប​ទៅនឹង​ការរំពឹងទុក របស់​អ្នកប្រើប្រាស់ ឌីជីថល​នោះ អាចជួយ​ជំរុញ​ពាណិជ្ជកម្ម នៅលើ​បណ្តាញ​ឌីជីថល កាន់តែ​រីកចម្រើន​។ ប៉ុន្តែ​ការទូទាត់​រហ័ស​ជាង​មុន ក៏​បើកឱកាស​ឲ្យ​មានការ​ក្លែងបន្លំ លឿន​ជាង​មុន​ផងដែរ​។ ទន្ទឹម និង នេះ អ្នក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​ធនាគារកណ្តាល​ចាំបាច់ ត្រូវមាន​យន្តការ​នៅក្នុង​ដៃ ដើម្បី​ត្រួតពិនិត្យ​ភាពមិនប្រក្រតី ដែល​អាចជា​សូចនាករ​នៃ​ការ​ក្លែងបន្លំ​។​

​គួរ​បញ្ជាក់ថា ការទូទាត់​បែប​បច្ចេកវិទ្យា Contactless បាន​ក្លាយជា​ជម្រើស សម្រាប់​ការទូទាត់​ជាទូទៅ នៅ​ជុំវិញ​ពិភពលោក បច្ចេកវិទ្យា​ដាក់​ទូរស័ព្ទ​ប៉ះ ដើម្បី​ទូទាត់​ប្រាក់ (Tap to Phone) នឹង​អនុញ្ញាត​ឲ្យ​អាជីវកម្ម​នានា ពិសេស​អាជីវកម្ម​ខ្នាត​មីក្រូ និង​ខ្នាតតូច អាច​បោះជំហាន​ចូលទៅក្នុង​សេដ្ឋកិច្ច​ឌីជីថល​ផងដែរ ដោយសារតែ មាន​ភាពងាយស្រួល​តាម​រយៈ កម្មវិធី​ទូរស័ព្ទ​។ បច្ចេកវិទ្យា Tap to Phone អាច​ឲ្យ​អ្នកលក់ ទទួលយក ការទូទាត់​បែប​បច្ចេកវិទ្យា Contactless ដោយ​មិនចាំបាច់ ប្រើ​ម៉ាស៊ីន​ឆូត​កាត​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN​

×