ភ្នំពេញ៖កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួន ០៣នាក់ និងរឹបអូសគ្រឿងញៀនជាង ១ គីឡូក្រាម នៅរាជធានីភ្នំពេញ ។
អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
កម្លាំងជំនាញ(ក៨)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ មាឃ ប៊ុនថុល នាយករងមន្ទីរ ព្រមទាំងមានការសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងឈានទៅបង្រាបករណីជួញដូរគ្រឿងញៀន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ០៣គោលដៅផ្សេងគ្នាជាបន្តបន្ទាប់:
គោលដៅទី១: នៅថ្ងៃទី០៥ ខែ កុម្ភ: ឆ្នាំ២០២១ នៅវេលាម៉ោង១៨ និង១៥នាទី នៅចំណុចគល់ស្ពានជ្រោយចង្វារក្បែរង្វង់មូលបាយ័ន ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
គោលដៅទី២: នៅថ្ងៃទី០៥ ខែ កុម្ភ: ឆ្នាំ២០២១ នៅវេលាម៉ោង១៩ និង១០នាទី នៅចំណុចមុខផ្សារដេប៉ូ ផ្លូវនិរុស ក្នុងសង្កាត់ផ្សារដេប៉េ២ ខណ្ឌទួលគោករាជធានីភ្នពេញ។
គោលដៅទី៣: នៅថ្ងៃទី០៦ ខែ កុម្ភ: ឆ្នាំ២០២១ នៅវេលាម៉ោង៨ និង៣០នាទី នៅចំណុចផ្លូវលេខ៥ ក្នុងបូរីពិភពថ្មី(ចំការដូង) សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លទ្ធផល: ឃាត់ជនសង្ស័យ ០៣នាក់: ១-ឈ្មោះ ធឿន តុលា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ។ ២-ឈ្មោះ MATTEW DAVID SAMPLE ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ អាមេរិក កាន់លិខិតឆ្លងដែនលេខ: ៥០៥៥៧៣២៦២។ ៣-ឈ្មោះ DAVID VINCENT ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិ នីហ្សេរីយ៉ា។ ចាប់យកវត្ថុតាង : ១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE) ១ គ.ក្រ ០១៤,០៨ ក្រាម ។ ២-ថ្នាំញៀនប្រភេទនីមេតាហ្សេប៉ាម(ICE) ៣០០,៦០ ក្រាម ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ