ប្រិយមិត្តជាអ្នកដំណើរមួយចំនួនធំ ប្រាកដជាបានជ្រាបហើយ ទាក់ទងនឹងហេតុការណ៍នៃរឿងរ៉ាវដ៏ហួសចិត្តបំផុតមួយ គ្រាដែលនារីជើងខ្លាំងម្នាក់ បើកឡានព្រួសបំពានភ្លើងស្តុប ហើយឡានមួយទៀតគ្រាន់តែស៊ីប្លេដាក់សោះ ខឹងតេហៅគ្នីគ្នាប្រុសៗ មកកាក់ឡាន រួចប្រើហឹង្សាវាយទៅលើនារីជាម្ចាស់ឡានដែលស៊ីប្លេ បណ្តាលឲ្យរងរបួសច្រើនកន្លែងយ៉ាងដំណំតែម្តង។
នេះបើតាមស្រីស្អាតរងគ្រោះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Bee Yinna បានបង្ហោះឲ្យដឹងថា៖ «ជិះតាមផ្លូវ វាជិះខុសស្តុបហើយ ខ្ញុំស៊ីប្លេខឹងខ្ញុំ ខលphone ហៅគ្នាប្រុសៗព្រួតគ្នាវាយខ្ញុំ សូមចែករំលែកវិឌីអូនេះផង»។
ក្រោយពីបានឃើញបែបនេះ អ្នកប្រើប្រាស់បណ្តាញសង្គម បានដាក់ឲ្យឡើងម៉ាចាស់ដៃថា៖ «ឃើញហើយ ហួសចិត្ត ពួកមីស្អីគេនេះ ប្តឹងវាអូនកុំឲ្យវារួចខ្លួន, រីឯប្រុសក្បាលដូចលលកខ្មោចមួយនោះ ចេញមកខ្ទើយម៉ង ធ្វើចរិកដូចជើងកាងអ៊ីចឹង, ម្នាក់ស្រីអាវសនឹងដួចរោគចិត្តផង ឆ្គួតផងមិចទេចេញមក វ៉ៃយកម៉ង ហើយម្នាក់ប្រុសនេះញីហ្មេសមកកាងឲ្យស្រីអត់សួររកហេតុផល, មុខនេះស្រស់ៗពេកហើយ ដើរវាយគេស្រួលៗហ្មេស ប្រទេសអត់ច្បាប់មែនមីឡប់, ប្ដឹងមីណឹងយកលុយ ហើយបើមិនអ៊ីចឹងទេ ឲ្យវាដេកគុក ឲ្យវារាងថ្ងៃក្រោយ!…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង