Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រៃ​សហគមន៍​ឈើ​ក្រញូង នៅក្នុង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ កំពុង​ត្រូវ​ភ្លើង​ឆេះ​រាលដាល​

spot_img

​ស្ទឹងត្រែង ៖ ភ្លើង​ឆេះ​ព្រៃ​សហគមន៍​ឈើ​ក្រញូង នៅក្នុង​ឃុំ​ចំការលើ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង នៅ​រសៀល​ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២១​។​
តាម​សេចក្តីរាយការណ៍​បាន​ប្រាប់​ឲ្យ​ដឹងថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ព្រៃ​សហគមន៍​ឈើ​គ្រញូង ត្រូវបាន​ឈ្មួញ​លួច​កាប់​និង​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិឯកជន​។ ក្រៅពីនេះ​ភ្លើង​ឆេះ​ព្រៃ​កំពុង​បំផ្លាញ​ដោយ​មិនមាន​ការទប់ស្កាត់ ពី​អ្នកការពារ​សហគមន៍ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ឡើយ​។​
បើសិនជា​គ្មាន​ការចូលរួម​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ការពារ ឲ្យ​បាន​តឹងរ៉ឹង​ទេនោះ ព្រៃ​សហគមន៍​មួយ​នេះ នឹង​បាត់ឈ្មោះ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​

​សូមបញ្ជាក់ថា សហគមន៍​ព្រៃឈើ​ក្រញូង មាន​ផ្ទៃដី​សរុប​ចំនួន ៩៨៥ ហិកតា​ស្ថិតនៅ​ភូមិ​-​ឃុំ​ចំកា​លើ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។​
ដំបូង​ឡើយ សហគមន៍​ឈើ​ក្រញូង​នេះ រៀបចំ​គម្រោង​ការពារ​ដោយមាន​ការសម្របសម្រួល ពី​រដ្ឋបាល​ព្រៃឈើ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ និង​អង្គការ រី ឃូ​ស​, សហគមន៍​ព្រៃឈើ​ក្រញូង ទទួលបាន​ប្រកាស​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ តាម​ប្រកា​សលេខ ០៦៩ ប្រក​.​កសក ចុះ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៧ និង​មាន​កិច្ចព្រមព្រៀង ជាមួយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ទឹងត្រែង ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ ។
​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ក៏បាន​ចុះហត្ថលេខា​លើ​ផែនការ គ្រប់គ្រង​ព្រៃ​សហគមន៍​។​

​លោក​ស្រែ ទ្រី ប្រធាន​សហគមន៍ មិនអាច​ទំនាក់ទំនង​បាន​តាម​ទូរស័ព្ទ​៕ រក្សា​សិទ្ធិ​ដោយ​៖​សំណាង​

spot_img
×