Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់​ណាស់ បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ពេក ជ្រុល​ទៅបុក​របាំង​ថ្ម បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​នៅ​នឹង​ថ្នល់​ស្លាប់​ភ្លាមៗ​

spot_img

​ភ្នំពេញ ៖ បុរស់​ម្នាក់​បាន​បាត់​បង់ជីវិត​ភ្លាមៗ បន្ទាប់ពី​ជិះ​ម៉ូតូ​លឿន​ពេក​ខ្វះ​ការប្រុងប្រយ័ត្ន​ក៏​ជ្រុល​ទៅបុក​របាំង​ថ្ម​ពេញទំហឹង​បណ្តាល​ឲ្យ​ដួល​អូស​ម៉ូតូ​ទៅមុខ​ជាច្រើន​ម៉ែត្រ បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​ក្នុង​ថ្លុកឈាម​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ កើតឡើង​នៅវេលា​ម៉ោង​២ និង ៥០​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​អង្គារ​ទី​៩ ខែកុម្ភៈ ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​សព​មានឈ្មោះ​ចេស្ដា ភេទ​ប្រុស​អាយុ ២០​ឆ្នាំ​ជាង មាន​ស្រុកកំណើត​នៅក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​មិត្តភក្តិ​ជនរងគ្រោះ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​មូ​តូ​មួយគ្រឿង​ម៉ាក​ហុងដា​ទ្រី​ម​សង់ សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ ភ្នំពេញ 1-HS 6632 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​មិន​ប្រយ័ត្ន​ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅបុក​នឹង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​ម៉ូតូ​អូស​ទៅមុខ​ជាច្រើន​ម៉ែត្រ បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​យ៉ាង​អាណោចអាធ័ម​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយនឹង​ជំនាញ​ចរាចរណ៍​ខណ្ឌដូនពេញ ចុះមក​ដល់​ធ្វើការ​វាស់វែង យក​ម៉ូតូ​ទៅ​រក្សាទុក​និង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព ឲ្យ​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ រក្សា​សិទ្ធិ​ដោយ​៖ សា​មេ​ត​

 

spot_img
×