Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ម៉ាក NAVARA មួយគ្រឿង​បើក​ទៅបុក​រថយន្ត LexusRX330 ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ខ្ទាត​ធ្លាក់​ចូលក្នុង​ប្រឡាយទឹក​

spot_img

​ភ្នំពេញ ៖ រថយន្ត​ម៉ាក​NAVARA​មួយគ្រឿង បើកប​ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​រថយន្ត​LexusRX330 ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​NAVARA ខ្ទាត​ធ្លាក់​ចូលក្នុង​ប្រឡាយ និង​រងរបួស​ម្ចាស់​រថយន្ត​ទាំងសងខាង​បញ្ជូនទៅ​មន្ទីរពេទ្យ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១ និង ៣០ នាទី​យប់​ថ្ងៃ​ចន្ទ​ទី ៨ ខែកុម្ភៈ​ឆ្នាំ ២០២១ ត្រង់ចំណុច​ជាប់​និង​កា​រ៉ា​ស់​សាំង ptt ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​ម៉ាក​Lexus RX330 មួយគ្រឿង​ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ​2-BA7661 បើកប​ដោយ​ជនជាតិ​ចិន ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក NAVARA ពណ៌​កណ្តុរ​ប្រមេះ​ពាក់​ផ្លាកលេខ ភ្នំពេញ​2-T 04 86 បើកប​ដោយ​ជនជាតិខ្មែរ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ដូចគ្នា ក្នុងទិសដៅ​បញ្ច្រាសទិស​ពី​ជើង​មក​ត្បូង ខណៈ​មកដល់​ចំណុចកើតហេតុ ក៏​ជ្រុល​ទៅបុក​នឹង​រថយន្ត LexusRX330 ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត ខ្ទេច​ផ្នែក​ខាងមុខ​ទាំងសងខាង​យ៉ាងដំណំ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយនឹង​ខាង​ជំនាញ​ចរាចរណ៍​ខណ្ឌ​កំបូល ចុះមក​ដល់​រួច​ក៏​ប្រគល់​តួនាទី​នេះ ទៅ​ឲ្យ​ខាង​ចរាចរណ៍​ជំនាញ​ក្រុង ចុះមក​វាស់វែង​និង​ធ្វើ​កំណត់ហេតុ យក​រថយន្តស្ទូច​មក​ស្ទូច​យក​រថយន្ត​ទាំង​២​គ្រឿង ទៅ​រក្សាទុក​នៅ​ខាង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

spot_img
×