Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ប្រយ័ត្ន​ពិសេស​នារីៗ​! ហៅ PassApp ជិះ​ពេលយប់ ដល់​កន្លែង​ស្ងាប់ ពូ​កង់​បី​ថា​ឈប់​ឈឺ​នោម​បន្តិច ដើរ​មកវិញ​ស្រាប់តែ​….

​ភ្នំពេញ ៖ នេះ​ជា​ករណី​ថ្មី​មួយ​ទៀតហើយ ដែល​គួរ​ឲ្យ​ស្អប់​ខ្លាំង​បំផុត ខណៈដែល​នារី​ម្នាក់​ចេញពី​ធ្វើការ​នៅពេល​យប់ និង​ទើប​តែបើ​កលុយ​ហើយ​ថ្មីៗ ហៅ PassApp ជិះ ស្រាប់តែ​ដល់​កន្លែង​ស្ងាត់ ធ្វើ​សកម្មភាព​ប្លន់​យកលុយ​គ្មាន​សល់ រួច​បើក​គេចខ្លួនបាត់​ស្រមោល​តែម្តង​។​

​ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ ១០ យប់​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ R6 ជិត​ផ្លូវ​រថភ្លើង ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​នារី​រងគ្រោះ​បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រូបនាង​បានចេញ​ពី​ធ្វើការ​នៅ​ច្បារអំពៅ ហើយ​បាន​ហៅ PassApp ជិះ ក្នុង​គោលបំណង​ទៅផ្ទះ​មីង នៅ​ខាងក្រោយ​ពេទ្យ​កាល់​ម៉ែត្រ (​ម្តុំ​វិហារ​ចាម​)​។

​នារី​រងគ្រោះ​បន្តថា លុះ​ពេល​មក​ចំណុចកើតហេតុ (​កន្លែង​ស្ងាត់​) ស្រាប់តែ​ជនសង្ស័យ​ជា​អ្នករត់​កង់​បី​ឥណ្ឌា (PassApp) បាន​យក​លេស​ឈប់​បត់ជើងតូច រួចហើយ​ក៏បាន​ធ្វើ​សកម្មភាព​ដក​កាំបិត មក​ភ្ជង់​គំរាម​នាង យក​កាបូបស្ពាយ​ដែលមាន​លុយ​ក្នុងនោះ​ចំនួន 210 $ ហើយ​ដេញ​នាង​ចុះ​ពី​កង់​បី រួច​បើក​គេចខ្លួន​បាត់ស្រមោល ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ឡើយ​។​

​ក្រោយ​ហេតុការណ៍​បានកើត​ឡើង សមត្ថកិច្ច​មូលដ្ឋាន ក៏បាន​ចុះ​មកដល់​កន្លែងកើតហេតុ ហើយក៏​បាន​ដឹក​នារី​រងគ្រោះ ទៅកាន់​ប៉ុស្តិ៍​រដ្ឋបាល​ស្រះចក ដើម្បី​ឲ្យ​នាង​ដាក់​ពាក្យបណ្តឹង និង​ក៏​ដូច​កំណត់​មុខសញ្ញា​ដើម្បី​តាម​ចាប់​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×