Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនជាតិ​ចិន​២​នាក់ ជាមួយ​គ្រឿងញៀន​ជិត​១០​គីឡូក្រាម ទៅ​តុលាការក្រុង ដើម្បី​ចាត់ការ​តាមច្បាប់​

spot_img

​ភ្នំពេញ ៖ ការបញ្ជូន​ជនសង្ស័យ​ទាំងពីរ​នាក់ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៩​ខែកុម្ភៈ​ឆ្នាំ​២០២១ ដោយ​កម្លាំង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ដោយមាន​ការសម្របសម្រួល​ពី​លោក អ៊ុ សុ​ភ័ក្តិ​ព្រះរាជអាជ្ញារង​នៃ​អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញ ។​
​សមត្ថកិច្ច​បានបញ្ជាក់​ថា ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ទី​១- ឈ្មោះ JIA ZHIYANG ភេទ ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិ​ចិន ( មេខ្លោង​ធ្លាប់​ជាប់គុក ១ ឆ្នាំ ទើប​ចេញពី​គុក​បាន​៣​ខែ​ពីបទ​រំលោភ​លើ​សេចក្តីទុកចិត្ត ) និង​ទី​២- ឈ្មោះ ZHANG LEILIN ភេទ​ប្រុស អាយុ​២៦ ឆ្នាំ ជនជាតិ​ចិន ។​

​ប្រតិបត្តិ​ការអនុវត្ត​តាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការបញ្ជា​ដឹកនាំ ផ្ទាល់​របស់​ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ ២០២១ កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស គ្រឿងញៀន​(​ក​៧)​បាន​ស្រាវជ្រាវ​បង្ក្រាប​ករណី​ជួញដូរ រក្សាទុក គ្រឿងញៀន នៅ​ចំណុច​មុខ​បូរី​ប៉េង​ហូត (​បឹង​ស្នោ ) នៅតាម​លើផ្លូវ​ជាតិ​លេខ​១ និង​បន្តទៅ​ឈាន​ឆែកឆេរ​ផ្ទះ​លេខ ៣៥ ផ្លូវ P០៤ ក្នុង​បូរី​ប៉េង​ហួត​(​បឹង​ស្នោ )​សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។

​វត្ថុតាង​ចាប់យក​មាន ៖ គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) សរុប ៩.៧៨៣,៧៣ ក្រាម​។ បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង ចាប់យក​ខាងលើ សមត្ថកិច្ច​ជំនាញ​បាន​បញ្ជូន​មកដល់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី ៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

spot_img
×