Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច ឃាត់​រថយន្ត​ដឹក​សត្វ​មាន់ នាំចូល​ពី​ថៃ ខណៈ​ក្រុមហ៊ុន​ថា មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ នាំចូល​មាន់​រស់​ពី​ប្រទេស​ថៃ​

spot_img

​ស្ទឹងត្រែង ៖ សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​មួយគ្រឿង ដឹក​សត្វ​មាន់​រស់​នាំចូល​ពី​ប្រទេស​ថៃ ក្បែរផ្លូវ​បំបែក​គីឡូ​៤ ភូមិ​រាជា​នុ​កូ​ល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង កាលពី​វេលា​ម៉ោងជាង ៧​យប់​ថ្ងៃទី ៨ ខែកុម្ភៈ​ឆ្នាំ ២០២១​។​

​លោក​ស៊ុន សំណាង តំណាង​ចែកចាយ​ផ្នែក​លក់​ឲ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​មាន់​លក់ ពី​ប្រទេស​ថៃ​មក​កម្ពុជា បាន​ប្រាប់ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី ៩ ខែកុម្ភៈ​ថា ក្រុមហ៊ុន​របស់លោក​មា​ន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ នាំចូល​មាន់​រស់​ពី​ប្រទេស​ថៃ តាម​ច្រក​ខេត្តបន្ទាយមានជ័យ មក​ចែកចាយ​តាម​បណ្ដា​ខេត្ត ក្នុងប្រទេស​កម្ពុជា​និង​មានការ​ត្រួតពិនិត្យ ដោយ​ជំនាញ​បសុពេទ្យ​។​

ជាមួយ​នោះ​មាន​ឈ្មួញ​រកស៊ី​ដឹក​មាន់​លក់​ឈ្មោះ​សឿន បាន​លួច​បន្លំ​ដឹក​មាន់​នាំចូល​ពី​ថៃ តាម​ខេត្តបន្ទាយមានជ័យ​ដូចគ្នា មក​ចែកចាយ​លក់​បន្ត​។​

​លោក​សំណាង បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ដែល​លួច​នាំចូល​ពី​ប្រទេស​ថៃ បាន​យក​មាន់​លក់​ចែកចាយ​ឲ្យ​ម៉ូយ តាម​បណ្ដា​ខេត្ត​មិនមាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ ពី​ផ្នែក​បសុពេទ្យ​ទេ​។ មិនតែប៉ុណ្ណោះ​ថែមទាំង​លក់​ក្នុងតម្លៃ​ទាប​ជាង​ទីផ្សារ​ក្រុមហ៊ុន​ទៀត​។​

​ក្រោយពី​ខាង​ក្រុមហ៊ុន​រកឃើញថា ឈ្មួញ​ឈ្មោះ​សឿន បាន​ដណ្ដើម​ទីផ្សារ និង​លក់​ក្នុង​តម្លៃថោក ក្នុងការ​នាំចូល​សត្វ​មាន់​រស់​ពី​ប្រទេស​ថៃ មក​ក៏​ធ្លាប់បាន​បង្ក្រាប​ម្ដង​រួចមកហើយ នៅលើ​ទឹកដី​ខេត្តកំពង់ចាម​។​
តែ​ក្រោយមក​មិន​រាងចាល​ទេ​ឈ្មួញ​ម្នាក់នេះ បានគេច​ចេញពី​ខាង​ខេត្តកំពង់ចាម ហើយ​នាំ​មាន់​ចូល​ពី​ថៃ​មក​ចែកចាយ​ឆ្លងកាត់​ខេត្តព្រះវិហារ ស្ទឹងត្រែង អស់​រយៈពេល​យ៉ាងយូរ​។​

ឥឡូវនេះ​ខាង​ក្រុមហ៊ុន​រកឃើញថា ឈ្មួញ​ឈ្មោះ​សឿន បាន​រកស៊ី​ជា​យូរ​មកហើយ​តាម​ខេត្តព្រះវិហារ ស្ទឹងត្រែង ទើបតែ​បង្ក្រាបបាន​បញ្ជូនទៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង រង់ចាំ​ប្រគល់​ទៅ​ឲ្យ​ជំនាញ​បសុពេទ្យ​តាម​នីតិវិធី​ជា​បន្ត​៕ រក្សា​សិទ្ធិ​ដោយ​៖​សំណាង​

spot_img
×