Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កោះហៅ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ឈ្មោះ J NI Cosmetic បង្ហោះ​វីដេអូ​សិច​ស៊ី​លក់​ថ្នាំ​ពង្រីក​ដើមទ្រូង ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស និង​សេចក្ដីថ្លៃថ្នូ​របស់​សង្គម​ខ្មែរ​

​ភ្នំពេញ​៖ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ឈ្មោះ J NI Cosmetic ដែល​បាន​បង្ហោះ​វីដេអូ​សិច​ស៊ី​លក់​ថ្នាំ​ពង្រីក​ដើមទ្រូង ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស និង​សេចក្ដីថ្លៃថ្នូ​របស់​សង្គម​ខ្មែរ បាន​ចូលខ្លួន​ធ្វើ​កិច្ចសន្យា​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ហើយ នៅ​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ​។​

​បើតាម​សេចក្តី​បកស្រាយ​បំភ្លឺ​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ឈ្មោះ ម៉ឹង ស្រី​នួន ប្រើប្រាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ J No Cosmetic ដែល​បាន​ឡាយ​បង្ហាញ​ភាព​ស៊ិ​ច​ស៊ី​ជ្រុល និង​ប្រើប្រាស់​កាយវិការ និង​សំដី​អសីលធម៌​មិន​សមរម្យ ត្រូវបាន​សមត្ថកិច្ច​កោះហៅ​មក​បំភ្លឺ សុំទោស ជា​សាធារណៈ​និង​ធ្វើ​កិច្ចសន្យា ។​

​ដោយ​អនុវត្តតាម​ការណែនាំ​ជាប្រចាំ​របស់​ថ្នាក់ដឹកនាំ​ត្រូវមាន​វិធានការណ៍​ចំពោះ​បុគ្គល​ទាំងឡាយណា​ដែល​ឡាយ​លក់​ផលិតផល ដោយបាន​បង្ហាញ​ភាព​ស៊ិ​ច​ស៊ី​ជ្រុល ប្រើប្រាស់​កាយវិការ និង​សំដី​អសីលធម៌​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ស្ត្រី​ខ្មែរ នៅ​ថ្ងៃ​អង្គា​រ៍​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង ១៤​និង​០០​នាទី សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើ​ការកោះហៅ​ម្ចាស់​គណនី​ហ្វេ​ស​បុក​ដែលមាន​ឈ្មោះ J No Cosmetic និង​មាន​ម្ចាស់​ឈ្មោះ ម៉ឹង ស្រី​នួន ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ អ្នកលក់​អន​ឡាញ អាស័យដ្ឋាន​បន្ទប់​ជួល ក្រុមទី​៥ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល​បាន​ឡាយ​លក់​ផលិតផល​ដោយ​បង្ហាញ​ភាព​ស៊ិ​ច​ស៊ី​ជ្រុល​ហួសហេតុ ។ ដោយបាន​ទទួលស្គាល់​អំពី​កំហុស​ដែល​ខ្លួន​បានធ្វើ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ស្ត្រី​ខ្មែរ​ទូទៅ ម្ចាស់​គណនី​រូបនេះ​បាន​ចូលខ្លួន​មក​ទទួលស្គាល់​កំហុស សុំទោស​ជា​សាធារណៈ ជាពិសេស​ស្ត្រី​ខ្មែរ​ទូទៅ និង​បានធ្វើ​កិច្ចសន្យា​ឈប់​ធ្វើ​សកម្មភាព​ឡាយ​វីដេអូ​បញ្ចេញ​រូបភាព​អាសអាភាស កាយវិកា និង​ពាក្យសម្តី​មិន​សមរម្យ​ទៀតហើយ ។ ជា​ចុងបញ្ចប់​ស្ត្រី​ឈ្មោះ ម៉ឹង ស្រី​នួន បាន​សំណូមពរ និង​សូម​ការ​អធ្យាស្រ័យ​ពី​សំណាក់​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ជាពិសេស​ស្ត្រី​ខ្មែរ​ទាំងអស់ ដែល​គាត់​បាន​ឡាយ​បង្ហាញ​ភាព​ស៊ិ​ច​ស៊ី​ជ្រុល​បង្ហាញ​កាយវិការ និង​ប្រើប្រាស់​សម្តី​អសីលធម៌ ដែលជា​ទង្វើ​អាក្រក់ និង​សង្គម​ស្អប់ខ្ពើម ។ បន្ទាប់ពី​បាន​សារភាព​ទទួលស្គាល់​កំហុស និង​ធ្វើ​កិច្ចសន្យា​រួច សមត្ថកិច្ច​ក៏បាន​អនុញ្ញាត​ឲ្យ​ស្ត្រី​រូបនេះ​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​នៅ​ម៉ោង ១៧​និង​៣០​នាទី ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​


×