Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​អប់រំ ដាក់​វិធានការ​ទប់ស្កាត់ សកម្ម​ភាពមិនប្រក្រតី ក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់ នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​

​ភ្នំពេញ ៖ ក្រសួង​អប់រំ​យុវជន​និង​កីឡា បានចេញ​សេចក្តីណែនាំ ស្ដីពី​វិធានការ​ទប់ស្កាត់​សកម្ម​ភាពមិនប្រក្រតី ក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់ នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​។​

​ដើម្បី​បន្ត​ពង្រឹង​ការអនុវត្ត​បទបញ្ជាផ្ទៃក្នុង​សម្រាប់​គ្រប់​គ្រឹះស្ថានសិក្សា​សា​ធាណៈ និង​ចូលរួម​ទប់ស្កាត់ ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្រសួង​អប់រំ យុវជន និង​កីឡា​សូម​ធ្វើការ​ណែនាំ​នូវ​វិធានការ​ទប់ស្កាត់ សកម្ម​ភាពមិនប្រក្រតី​ក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់ (១៤ កុម្ភៈ​) នៅតាម​គ្រឹះស្ថានសិក្សា​សា​ធាណៈ និង​ឯកជន​ក្នុង​ឆ្នាំ ២០២១​ដូចតទៅ​៖

១- ត្រូវ​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស​តាម​គ្រប់​មធ្យោបាយ តាមរយៈ​ការប្រជុំ​នៅពេល​គោរព​ទង់ ជាតិ​កុំ​ឱ្យមាន​ការយល់​ខុស​អំពី​អត្ថន័យ​ទិវា​នៃ​ក្តី​ស្រឡាញ់​។​

២- ត្រូវ​ពង្រឹង​ការអនុវត្ត​វិន័យ​ឱ្យបាន​ម៉ឺងម៉ាត់​ជាពិសេស​លើ​ការគ្រប់គ្រង​សីលធម៌ ដោយ​តាមដាន វត្តមាន​របស់​សិស្សានុសិស្ស​ឱ្យបាន​ជាប់លាប់​។​

៣- ត្រូវ​ជំរុញ​ដំណើរការ​របស់​ក្រុមប្រឹក្សា​កុមារ ក្រុមប្រឹក្សា​យុវជន ប្រចាំ​សាលារៀន​តាមរយៈ​សកម្ម​ភាព “​មិត្ត​អប់រំ​មិត្ត​”​។

៤- ត្រូវ​អប់រំ​ណែនាំ​ដល់​សិស្សានុសិស្ស អំពី​សារៈសំខាន់​នៃ​វិធានការ​សុវត្ថិភាព​សុខភាព​សិក្សា ដើម្បី ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

៥- ត្រូវធ្វើ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មាតាបិតា អ្នកអាណាព្យាបាល និង​សហគមន៍ ដើម្បី​ផ្តល់ និង ទទួល​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សកម្ម​ភាពមិនប្រក្រតី​នានា ដែល​ប្រព្រឹត្ត​ដោយ​សិស្សានុសិស្ស ដើម្បី សហការ​ទប់ស្កាត់ និង​អប់រំ​ណែនាំ​កែលម្អ​ឱ្យបាន​ទាន់ពេលវេលា​។​

៦- ត្រូវ​បន្ត​ពង្រឹង​ការអនុវត្ត​ប្រកា​សលេខ​១២៥៨ អយក .​ប្រក ចុះ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០០៩ ស្តីពី បទបញ្ជាផ្ទៃក្នុង​សម្រាប់​គ្រឹះស្ថាន​បឋមសិក្សា និង​ប្រកា​សលេខ​២៧៨៦ អយក .​ប្រក ចុះ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០០៩ ស្តីពី​បទបញ្ជាផ្ទៃក្នុង​សម្រាប់​គ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះ​ទូទៅ​សាធារណៈ​។ ទទួលបាន​សេចក្តីណែនាំ​នេះ មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត ការិយាល័យ​អប់រំ យុវជន និង​កីឡា​នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា និង​គ្រប់ភាគី​ពាក់ព័ន្ធ ត្រូវ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ និង​ចូលរួម​សហការ​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×