Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ម៉ាក​អូ​ឌី បើក​ទៅបុក​ពីក្រោយ​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ កំពុង​រង់ចាំ​ស្តុ​ប បណ្តាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​រួម​អ្នកដំណើរ​បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន បាន​ជ្រុល​ចង្កូត​ទៅបុក​ពីក្រោយ​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ កំពុង​រង់ចាំ​ស្តុ​ប​បណ្តាល​ឲ្យ​រង​ការខូចខាត​រថយន្ត​ទាំងសងខាង​។ សំណាងល្អ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ បាន​កើតឡើង​នៅវេលា​ម៉ោង ២ និង ៥០​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ពុធ ទី​៩ ខែកុម្ភៈ​ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង ពណ៌​ឈាមជ្រូក​ពាក់​ផ្លាកលេខ ភ្នំពេញ​2-AR 4326 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង ខណៈ​មកដល់​ចំណុចកើតហេតុ​បាន​ឈុប​រងចាំ​ស្តុ​ប​
​ស្រាប់តែ​ភ្លាមៗ​នោះដែរ គាត់​បានឃើញ​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​អូ​ឌី​ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ​2-BJ 5015 បើកបរ​ដោយ​បុ​រ​ម្នាក់​រួម​ដំណើរ​ម្នាក់ទៀត ធ្វើដំណើរ​ពីក្រោយ​ស្រប​ទិស​គ្នា ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​លឿន មក​បុក​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត​ទាំងសងខាង​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយនឹង​ខាង​ជំនាញ​ចរាចរណ៍​ខណ្ឌ​បឹង​កេងកង ចុះមក​ដល់​រួច​ឲ្យ​ភាគី​ទាំងពីរ សម្របសម្រួល​គ្នា​ដោយ​ខាង​ភាគី​បង្ក​មិន​ចង់​វែងឆ្ងាយ ក៏​សង​ជា​សំណង​ក្នុងការ​ជួសជុល​បញ្ចប់​រឿង​នៅ​កន្លែងកើតហេតុ​៕ រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

spot_img
×