Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បុរស​ម្នាក់​បាន​បើករថយន្ត​ស៊េរី​ទំនើប ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង​

spot_img

​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ម៉ាក​ផ​ច បោះពួយ​ក្នុង​ល្បឿ​ង​យ៉ាង​លឿន បាន​រេ​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែ​ទ្រូង​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារ​ជើងទ្រ​មេឃ​រង​ការខូចខាត​យ៉ាងដំណំ សំណាងល្អ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​។​

​ហេតុ​ការ​ការណ៍​ភ្ញាក់ផ្អើល​នេះដែរ​កើ​ឡើង​នៅវេលា​ម៉ោង ៣​និង​១០​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ពុធ​១០ ខែកុម្ភៈ​ឆ្នាំ​២០២១ នៅតាម​បណ្ដោយ​ផ្លូវ​២១៧ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គាត់​បានឃើញ​បុរស​ម្នាក់ និង​នារី​ពីរ​នាក់​ទៀត​ជា​អ្នករួមដំណើរ​ជាមួយ​បាន​បើករថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក ផ​ច ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2BA-1911 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២១៧ ក្នុង​ល្បឿន​យ៉ាង​លឿន​ទិសដៅ ពី​លិចទៅ​កើត ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ត្រង់​និង​ផ្លូវបំបែក​ចូល​ផ្លូវ​ក្រោម​ដី​ស្ពាន​អាកាស​ស្ទឹងមានជ័យ បាន​ជ្រុល​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង​ចំណែកឯ​រថយន្ត​វិញ រង​ការខូចខាត​យ៉ាងដំណំ ។
​តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​នរណាម្នាក់​រងរបួស​នោះទេ ។​
​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ដល់ ក៏បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ក្រុង ចុះមក​វាស់វែង​ស្ទូច​យក​រថយន្ត​បង្ក​ខាងលើ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ៕ រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

spot_img
×