Friday, September 29, 2023
[the_ad id="301779"]

ក្រុម​ឈ្មួញ​យក​កំពង់ចម្លង​ឃុំ​ស្ដៅ ជា​កន្លែង​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់ នៅពេល​យប់​

spot_img

​ស្ទឹងត្រែង ៖ ក្រុម​ឈ្មួញ​រកស៊ី​ជួញ​ឈើ​ប្រណីត​ខុសច្បាប់ បាន​ប្រើប្រាស់​កំពង់ចម្លង​ទូកដរ ឃុំ​ស្ដៅ ស្រុក​សេសា​ន ពី​ត្រើយម្ខាង​មក​ត្រើយម្ខាង​ទៀត ជា​រៀងរាល់​យប់​។​
សកម្មភាព​នោះ​ត្រូវគេ​មើលឃើញថា សមត្ថកិច្ច​មួយចំនួន​នៅ​មូលដ្ឋាន មិនមាន​វិធានការ​ចុះបង្ក្រាប​ទេ គឺមាន​តែ​ឈរ​ចាំ​យកលុយ​ប៉ុណ្ណោះ​។

តាម​ប្រភព​រាយការណ៍​បាន​ប្រាប់​ឲ្យ​ដឹងថា ឈើប្រណិត​ត្រូវបាន​ឈ្មួញ​នៅ​ឃុំ​ស្ដៅ ស្រុក​សេសា​ន កាប់​ពី​តំបន់​គ្រប់គ្រង​ដោយ​មន្ត្រី​បរិស្ថាន រួច​ដឹក​តាម​គោយន្ត​កន្ត្រៃ​មក​ទម្លាក់​តាម​ផ្ទះ និង​ព្រៃ​ក្បែរ​ភូមិ​ឃុំ​ស្ដៅ​យ៉ាង​អនាធិបតេយ្យ​។​

ប្រភព​បានឱ្យដឹង​ទៀតថា នៅពេល​យប់​ទើប​គេ​ដឹកជញ្ជូន​បន្ត​តាម​គោយន្ត ឆ្លង​ទូកដរ​ពី​ឃុំ​ស្ដៅ​មក​ត្រើយម្ខាង ដើម្បី​ជញ្ជូន​បន្ត​តាម​ម៉ូតូ ចូលក្នុង​ទី​រួម​ខេត្តស្ទឹងត្រែង រួច​ចែកចាយ​តាម​សិប្បកម្ម​កែច្នៃ​ធ្វើជា​គ្រឿង​សង្ហា​រឹម​៕ រក្សា​សិទ្ធិ​ដោយ​៖​សំណាង​

 

[the_ad id="323574"]
[the_ad id="337362"]
[the_ad id="339994"]
[the_ad id="409036"]
spot_img