Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ រួចហើយ​

​ភ្នំពេញ ៖ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ រួចរាល់​ហើយ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត នា​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​នៅថ្ងៃនេះ ថ្នាក់ដឹកនាំ​មួយចំនួន និង​អ្នកសារព័ត៌មាន ដែលមាន​អាយុ​ចន្លោះ​ពី​១៨ ទៅ​៥៩​ឆ្នាំ ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​។

​ការទទួល​វ៉ាក់សាំង​កូ​វីដ​១៩ ឈ្មោះ សី​ណូ​ហ្វា​ម (Sinopharm) ជូន​ថ្នាក់ដឹកនាំ​កម្ពុជា លើកដំបូង​នេះ ធ្វើឡើង​តាម​គោលការណ៍​ស្ម័គ្រចិត្ត នៅ​ទីតាំង​ចំនួន​៤ រួមមាន​៖ មន្ទីរពេទ្យ​កាល់ម៉ែត សម្រាប់​ឥស្សរជន​ជា​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬ​មាន​ឋានៈ​ស្មើ មន្ទីរពេទ្យ​ព្រះអង្គ​ឌួង សម្រាប់​ឥស្សរជន ជា​អនុរដ្ឋលេខាធិការ ឬ​មាន​ឋានៈ​ស្មើ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត សម្រាប់​ឥស្សរជន​ជា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត និង មន្ទីរពេទ្យ​កុមារ​ជាតិ សម្រាប់​អ្នកសារព័ត៌មាន​។​

​លោក​មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ បាន​ថ្លែង​សារ​ថា​” អរគុណ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ចំពោះ​ការយកចិត្តទុកដាក់​លើ​បញ្ហា​សុខភាព​សាធារណៈ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​។ ថ្ងៃនេះ​ខ្ញុំ​បាន​ចាក់​វ៉ាក់សាំង covid 19 ពី​គ្រូពេទ្យ​ជំនាញ​របស់​កម្ពុជា​។ ខ្ញុំ​ពិតជា​មាន​មោទនភាព និង​សូម​អំពាវនាវ​ឱ្យ​បងប្អូន​យើង​ទាំងអស់​មក​ទទួល​វ៉ាក់សាំង​ដោយ​ស្ម័គ្រចិត្ត​។​អរគុណ​សន្តិភាព អរគុណ​ស្ថាបនិក​នយោបាយ​ឈ្នះ ឈ្នះ​”៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×