ភ្នំពេញ ៖ ការរំលូតដោយសុវត្ថិភាព ដើម្បីប្រឆាំងការរំលូតគ្មានសុវត្ថិភាព ដោយលុបបំបាត់នូវការប្រមាថម៉ាក់ងាយគ្រប់រូបភាព ពីសង្គមចំពោះនារី ឬស្ត្រីដែលបានទទួលសេវារំលូតកូន ខណៈដែលនារី ឬស្ត្រីមានគភ៌ជាការសម្រេចចិត្តរបស់ស្ត្រីផ្ទាល់ខ្លួន មិនទាន់ចង់បានកូននៅឡើយ។
ការផ្សព្វផ្សាយនេះ អង្គការរ៉ាក់ក៏បានលើកឡើងថា បានរកឃើញថាការរំលូតកូននៅខេត្តកំពត ក្នុងចំណោមខេត្តដែលមានអត្រារំលូតខ្ពស់គេ២៣.៣% បើប្រៀបធៀបទៅនឹងអត្រាថ្នាក់ជាតិជាមធ្យម១២%។
តាមមាត្រា៨ នៃច្បាប់រំលូតកូនបានចែងថាការរំលូតកូន អាចធ្វើទៅបានចំពោះតែគភ៌ណាដែលមានអាយុតិចជាង១២សប្តាហ៍។ លើសពី១២សប្តហ៍ នៃគភ៌ការរំលូតអាចទទួលបានការអនុញ្ញាត បានលុះត្រាតែក្នុងធ្វើរោគវិនិច្ឆ័យដូចជា ៖ គភ៌នោះមិនលូតលាស់ដូចដូចប្រក្រតី ឬបង្កគ្រោះថ្នាក់ដល់ជីវិតម្តាយនិងកូន ដែលនឹងកើតមកមានជំងឺព្យាបាលមិនជា។
លោកកែវ វាសនា វគ្គបណ្តុះបណ្តាលនេះ អង្គការរ៉ាក់បានធ្វើការជាមួយសារព័ត៌មាន ដើម្បីផ្សព្វផ្សាយឲ្យស្ត្រីទូទៅ យល់ដឹងពីការរំលូតដោយសុវត្ថិភាព ប្រឆាំងនឹងការរំលូតដោយស្ងៀមស្ងាត់ ដើម្បីលុបបំបាត់ការស្លាប់ស្ត្រីក្នុងការរំលូត ច្បាប់រំលូតកូន។ អង្គការរ៉ាក់ធ្វើការចុះទៅកាន់កន្លែងគោលដៅ និងអ្នកទទួលសេវានៅតាមខេត្តគោលដៅ និងការប្រជុំជាមួយ (ស្ត្រីនិងបុរសចាប់ពីអាយុ១៥ឆ្នាំដល់៤៩ឆ្នាំ) នៅតាមឃុំមួយចំនួន។
បុគ្គលិកអង្គការរ៉ាក់បញ្ជាក់ថា ៖ ពេទ្យប្រមាណ១ពាន់ ត្រូវបានបណ្តុះបណ្តាលបច្ចេកទេសរំលូតកូន (ភាគច្រើនជាពេទ្យឆ្មប) និងមានគ្រូពេទ្យខ្លះទៀត មិនហានធ្វើការរំលូតដោយសារសាសនាថារំលូតកូនបាប។ ប៉ុន្តែការរំលូតអត់សុវត្ថិភាព ប៉ះពាល់ដល់អាយុជីវិតស្ត្រី ប្រដាប់បន្តពូជ និងការឆ្លងរោគ។
លោកបន្តថា ស្ត្រីប្រមាណ៧លាននាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរៀងរាល់ឆ្នាំ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលជាលទ្ធផល នៃការរំលូតកូនដោយគ្មានសុវត្ថិភាព។ ការចំណាយប្រចាំឆ្នាំ ក្នុងការព្យាបាលផលលំបាក ពីរំលូតកូនគ្មានសុវត្ថិភាពត្រូវបានប៉ាន់ប្រមាណថា មានចំនួន៥៥៣លានដុល្លារអាមេរិក៕ រក្សាសិទ្ធិដោយ៖CEN