Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ករណី​អំពើហិង្សា​ព្រួត​គ្នា​វាយ​ស្ត្រី​ម្នាក់​ដោយសារ​បើករថយន្ត​បំពាន​ភ្លើងស្តុប នគរបាល​ខណ្ឌទួលគោក បានរៀបចំ​សំណុំ​ឯកសារ​ដើម្បី​បញ្ជូន​ជនបង្ក​ទៅ​តុលាការ​

spot_img

​ភ្នំពេញ ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ទាក់ទង​ទៅនឹង​ករណី​ព្រួត​គ្នា​បង្ក​ហិង្សា​ទៅលើ​ស្ត្រី​ម្នាក់ កាលពី​យប់​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង ២៣​និង​១០​នាទី នៅមុខ​ផ្ទះ​លេខ​២០១ ផ្លួ​វ​១៨២ ភូមិ​៧ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ភាគី​ជនរងគ្រោះ និង​ភាគី​បង្ក​អំពើហិង្សា មិនបាន​ឈានដល់​ចំណុច​ព្រមព្រៀង ឬ​ឯកភាព សម្របសម្រួល​គ្នា​ឡើយ ដូច្នេះ​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បានរៀបចំ​សំណុំ​ឯកសារ​ដើម្បី​បញ្ជូនទៅ​តុលាការ​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​។​

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ការ​ផុស​របស់​គណនី Facebook ឈ្មោះថា Bee Yinna មាន​ខ្លឹមសារ​ថា “ ជិះ​តាមផ្លូវ​វា​ជិះ​ខុស​ស្តុ​ប​ហើយ ខ្ញុំ​ស៊ី​ប្លេង​ខ្ញុំ ខ​ល​ទូរស័ព្ទ​ហៅ​ប្រុសៗ ព្រួត​គ្នា​វាយ​ខ្ញុំ​សុំ​ចែករំលែក VIDEO នេះ​ផង ករណី​ហិង្សា​នេះ​កើតឡើង​កាលពី​ថ្ងៃ​យប់​ថ្ងៃទី​០៧ ខែកុម្ភ​: ឆ្នាំ​២០២១ “​។​

​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ចុះ​ស្រាវជ្រាវ​ករណីនេះ ដល់​កន្លែងកើតហេតុ និង​បានទទួល​ពាក្យបណ្ដឹង​របស់​ឈ្មោះ វ៉េ​ន វិច្ឆិកា ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ (​ជា​ម្ចាស់​គណនី Facebook ឈ្មោះ Bee Yinna) ដែលជា​ជនរងគ្រោះ រួច​កម្លាំង​របស់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ដេប៉ូ​ទី​១ បានធ្វើ​ការសហការ​ជាមួយ​កម្លាំង​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បានធ្វើការ​ស្រាវជ្រាវ​លើ​ករណីនេះ​ដើម្បី​ស្វែងរក​ជនបង្ក រហូតដល់​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ស្គាល់​អត្តសញ្ញាណ​ជនបង្ក និង​បានធ្វើការ​កោះអញ្ជើញ​ភាគី​ជនរងគ្រោះ​ឈ្មោះ វ៉េ​ន វិច្ឆិកា និង​ភាគី​បង្ក​ហិង្សា​ឈ្មោះ ជាតិ ចំ​រ៉ុង ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ រួម​និង​ឈ្មោះ មាស សីហា ហៅ​ទី អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ ភេទ​ប្រុស ជា​មិត្តភក្តិ ។​

​ជនបង្ក​ឈ្មោះ ជាតិ ចំរុង បាន​ចូលខ្លួន​មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក តាម​ការកោះហៅ​របស់​ស​ម​ត្ថ​កិច្ច ដើម្បី​ធ្វើការ​បំភ្លឺ ប៉ុន្តែ​ជនបង្ក​ជា​ស្ត្រី​ឈ្មោះ ជាតិ ចំ​រ៉ុង មិនបាន​ចូលខ្លួន​មក​ដោយផ្ទាល់​នោះទេ ដោយបាន​ឲ្យ​មេធាវី​ជា​តំណាង ដោយ​គាត់​ផ្ទាល់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។​

​បន្ទាប់ពី​មានការ​ជួបចរចា​គ្នា​អស់​ពេល​ជាច្រើន​ម៉ោង​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ទាំង​ភាគី​ជនរងគ្រោះ និង​ភាគី​បង្ក​អំពើហិង្សា មិនបាន​ឈានដល់​ចំណុច​ព្រមព្រៀង ឬ​ឯកភាព សម្របសម្រួល​គ្នា​ឡើយ ដូច្នេះ​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បានរៀបចំ​សំណុំ​ឯកសារ​ដើម្បី​បញ្ជូនទៅ​តុលាការ​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ នៅ​ថ្ងៃទី​១០ ខែកុម្ភ​: ឆ្នាំ​២០២១​នេះ ៕ រក្សាសិទ្ធិដោយ៖ បញ្ញា​ស័ក្តិ​

spot_img
×