បាត់ដំបង៖ តាមសេចក្តីរាយការណ៍បញ្ជាក់ថាបុរសរត់ម៉ូតូឌុបម្នាក់រងរបួសធ្ងន់ដោយសារផ្លែកាំបិតបាក់ជាប់ឆ្អឹងខ្នង ដោយសារឌុបប៉ះចោប្លន់ យកកាំបិតចាក់ពីក្រោយ បណ្តាលអោយរបួសធ្ងន់ តែសំណាងមិនអស់ម៉ូតូ ដោយសារតដៃជាមួយចោរបណ្តាលឲ្យរងរបួសឈាមជោកពេញខ្លួន។
សមត្ថកិច្ចស្នងការដ្ឋានខេត្តបាត់ដំបងឲ្យដឹងនៅព្រឹកថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២១ថា ហេការណ៍ខាងលើកើតឡើងនៅថ្ងៃទី០៩កុម្ភៈឆ្នាំ២០២១ វេលាម៉ោងប្រហែលម៉ោង១៩និង៣០នាទីព្រឹក នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង។
សមត្ថកិច្ចឲ្យដឹងថា មុនដំបូងជនរងគ្រោះឈ្មោះសាយ សំរិត ហៅវុធ ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិព្រែកអាំ ឃុំរបស់មង្គល ស្រុកមោងឫស្សី មុខរបររត់ម៉ូតូឌុប។ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ពាក់អាវដៃវែងពណ៌ពងក្រសា ខោជើងវែង ខ្មៅ អាយុប្រហែលពី២៨ទៅ៣០ឆ្នាំបានហៅម៉ូតូគាត់ជិះពីមុខពេទ្យបង្អែកស្រុកមោងទៅភូមិទួលសាក ឃុំ តាលាស់ ក្នុងតំលៃ ២ម៉ឺនរៀល ។ នៅពេលឲ្យតម្លៃគ្នាគាត់បានឌុបជនសង្ស័យទៅដល់ចំណុចគោលដៅ ជនសង្ស័យបានយកកាំបិតចុងស្រួចតូច ចាក់ទៅលើជនរងគ្រោះ ចំពីខាងក្រោយមកខាងស្តាំខណៈកំពុងបើកម៉ូតូតែម្តង បណ្តាលឱ្យបាក់កាំបិតជាប់និងខ្នងរបួសធ្ងន់ ក្នុងគោលបំណងប្លន់យកម៉ូតូ ។
សមត្ថកិច្ចអះអាងថាដោយសារស្មារតីរឹងជនរងគ្រោះបានផ្តួលម៉ូតូភ្លាមៗរួចតាមវាយ តបតវិញធ្វើឱ្យជនល្មើសរត់គេចខ្លួនបាត់ដោយយកម៉ូតូមិនបាននោះទេ។សម្ថកិច្ចកំពុងស្រាវជ្រាវរកខ្លួនជនល្មើស មកផ្តន្ទាទោសតាមច្បាប់៕ រក្សាសិទ្ធិដោយ៖CEN