Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពន្ធនាគារ​ព្រៃ​ស បញ្ជូន​អគ្គនាយក​ក្រុមហ៊ុន​អាណាចក្រ​ខ្មែរ​អចលនទ្រព្យ អគ្គនាយក​ខ្មែរ​ស្មា​ត​អិន​វេស​មែន និង​ក្រុមប្រឹក្សាភិបាល​ស្ថាបនិក​ខ្មែរ​ក្លឹប​CEO Khmer Club ឡើង​តុលាការ ដើម្បី​សួរនាំ​បន្ត​

​ភ្នំពេញ ៖ មន្ត្រី​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស នៅ​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​បញ្ជូន​លោកមៀ​ច សំរួល អគ្គនាយក​ក្រុមហ៊ុន​អាណាចក្រ​ខ្មែរ​អចលនទ្រព្យ អគ្គនាយក​ខ្មែរ​ស្មា​ត​អិន​វេស​មែន និង​ក្រុមប្រឹក្សាភិបាល​ស្ថាបនិក​ខ្មែរ​ក្លឹប​CEO Khmer Club ឡើង​តុលាការ ដើម្បី​សួរនាំ​បន្ត ក្នុង​សំណុំរឿង​បណ្តឹង​របស់លោក វ៉ា​វុត្ថា​រ៉ា ពាក់ព័ន្ធ​ករណី​ឆបោក ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​លី​ខិត​ឯកសារ​សាធារណៈ​ក្លែង ដោយ​ការ​កោះ​ឲ្យ​នាំខ្លួន​ពី​លោក​ចៅក្រម​ស៊ើបសួរ ឌុ​ច សុខ​សារិន​។​

​លោកមៀ​ច សំរួល មាន អាយុ​៣៧ ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ៣៨ ផ្លូវ​លេខ​៧ ក្នុង​បុរី​ពិភពថ្មី សាលា​មុំ​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​គួរ​បញ្ជាក់ថា ជន​ត្រូវ​ចោទ​លោក មៀ​ច សំរួល ត្រូវ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន តាម​ដីកា​បង្គាប់​របស់លោក ឌុ​ច សុខ​សារិន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា លើ​ផ្សារ​ខេ​ស៊ីក្នុង​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×