ភ្នំពេញ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២១ការផ្តន្ទាទោសជនជាប់ចោទដោយការតុលាការ បានបង្គាប់ឲ្យជនជាប់ចោទសងជំងឺចិត្តចំនួន១០០លានរៀលទៅគណៈកម្មាការព្រំដែន បន្ទាប់ពីតុលាការរកឃើញកំហុស បទញុះញង់បង្កឱ្យមានភាពវឹកវរ ធ្ងន់ធ្ងរ ដល់ សន្តិសុខ សង្គម (ទាក់ទិនពីការញុះញង់ បញ្ហា ព្រំ ដែន ) ។
ជនជាប់លោក សួង សុភ័ណ្ឌ ប្រធាន គណបក្ស ខ្មែរឈ្នះ កាលពីរសៀល ថ្ងៃទី១៥មករា ឆ្នាំ ២០២១សាលាដំបូង រាជធានី ភ្នំពេញ បាន លើកយក សំណុំរឿង ប្រធាន គណបក្សខ្មែរឈ្នះ មកបើកសវនាការជំនុំជម្រះទោសពាក់ពន្ធពីបទ.ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គមតាមបញ្ញាតិមាត្រា ៤៩៤ នឹង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ ។
សវនាការនេះមានលោកលិ សុខា ជាចៅក្រមជំនុំជម្រះ នឹងលោក សេង ហៀង ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ រួមមានមេធាវីការពារក្តីឲ្យដើមចោទ នឹងចុងបណ្តឹងដែលធ្វើឡើងជាសាធារណៈនឹងចំពោះមុខជនជាប់ចោទ ។
លោក សួង សុភ័ណ្ឌ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលផែនការងារសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់នឹងបញ្ជូនខ្លួន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពីបទ.ញុះញង់ពាក់ព័ន្ធបញ្ហាព្រំដែន ។
តុលាការកាលពីរសៀល ថ្ងៃទី១៤ ខែសីហាថា លោក សួង សុភ័ណ្ឌ ពិតជាត្រូវបានឃាត់ខ្លួនមែនក្នុងបទល្មើសជាក់ស្តែង ទាក់ទងនឹងការ ញុះញង់បំភ្លៃការពិតលើបញ្ហាព្រំដែន និងការចោទប្រកាន់មួលបង្កាច់ ទម្លាក់កំហុសលើគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនថា ប្រព្រឹត្ត បទល្មើសក្បត់ជាតិ។
សូមបញ្ជាក់ថាកាលពីវេលារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ លោក ឆាយ ហុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការចោទប្រកាន់ លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ជាផ្លូវការពីបទ.ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម តាមមាត្រា ៤៩៤.៤៩៥ នៃក្រមព្រហ្មទណ្ឌ ។ ក្រោយពីតំណាងអយ្យការចោទប្រកាន់ជាផ្លូវការហើយនោះ សំណុំរឿងនេះ បានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ៕ រក្សាសិទ្ធិដោយ៖CEN