សៀមរាប ៖ ឯកឧត្តមឆែម សាវុធ អគ្គនាយនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ បានជំរុញឱ្យអង្គភាពពន្ធនាគាខេត្តសៀមរាប ពង្រឹងការគ្រប់គ្រងបន្ថែមទៀត លើការលួចប្រើទូរស័ព្ទរបស់ជនជាប់ឃុំ ព្រោះថា បើសិនជាជនជាប់ឃុំអាចលួចប្រើទូរស័ព្ទបាន ពួកគេអាចបញ្ជាដល់បក្សពួកគេឱ្យធ្វើសកម្មភាព បទល្មើសទៀតបាន ជាពិសេសសកម្មភាពគ្រឿងញៀន ដូចនេះយើងចាំបាច់ត្រូវធ្វើការ រឹតបន្តឹងនិងគ្រប់គ្រងលើបញ្ហានេះឱ្យបានល្អ។
ថ្លែងនៅក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស បំពាក់ឋានន្តរស័ក្កិ និងប្រកាសមុខ តំណែង ជូនមន្ត្រីអង្គភាពពន្ធនាគាខេត្តសៀមរាប ចំនួន២៥៧នាក់ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តមឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយនៃអគ្គនាយកដ្ឋានពន្ធនាគាក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ នៅទូទាំងប្រទេសកម្ពុជា មានជនជាប់ឃុំជិត៤ម៉ឺននាក់ក្នុងនោះពន្ធនាគាខេត្តសៀមរាបស្ថិតនៅក្នុងលំដាប់ទី២ ដែលមានជនជាប់ឃុំរហូតដល់ជិត៣ពាន់នាក់បន្ទាប់ពីពន្ធនាគាព្រៃស។
ឯកឧត្តមបន្តថា កន្លងមកនេះអង្គភាពពន្ធនាគាខេត្តសៀមរាបធ្វើការងារបានយ៉ាងល្អទាំងការងារគ្រប់គ្រងជនជាប់ឃុំ និងការសហការជាមួយស្ថាប័នពាក់ព័ន្ធនៅក្នុងខេត្តសៀម រាបនេះ។ ប៉ុន្តែទោះជាយ៉ាងនេះក្តីឯកឧត្តមបានជំរុញឱ្យអង្គភាពពន្ធនាគាខេត្តសៀមរាប ពង្រឹងការគ្រប់គ្រងបន្ថែមទៀតលើការលួចប្រើទូរស័ព្ទរបស់ជនជាប់ឃុំ ព្រោះថា បើសិនជា ជនជាប់ឃុំអាចលួចប្រើទូរស័ព្ទបាន ពួកគេអាចបញ្ជាដល់បក្សពួកគេឱ្យធ្វើសកម្មភាព បទល្មើសទៀតបាន ជាពិសេសសកម្មភាពគ្រឿងញៀន។ ដូចនេះយើងចាំបាច់ត្រូវធ្វើការ រឹតបន្តឹងនិងគ្រប់គ្រងលើបញ្ហានេះឱ្យបានល្អ ដោយសារតែនៅពន្ធនាគាខេត្តសៀមរាបនេះ មានអ្នកជាប់ឃុំច្រើនដែលត្រូវមន្ត្រីទាំងអស់បង្កើនការគ្រប់គ្រងឱ្យបានល្អ។
ជាមួយគ្នានេះឯកឧត្តម ឆែម សាវុធ ក៏បានណែនាំឱ្យប្រធានអង្គភាពពន្ធនាគា ធ្វើកិច្ចសហការជាមួយស្នងការនគរបាលខេត្តសៀមរាបឱ្យបានល្អបន្ថែមទៀត ដើម្បីធ្វើការការ ពារសន្តិសុខ នៅផ្នែកខាងក្រៅជុំវិញនៃអគារពន្ធនាគា ព្រោះវាជាយុទ្ធសាស្ត្រមួយដែលកំពុង ធ្វើការងារគ្រប់គ្រងជនជាប់ឃុំកាន់តែមានប្រសិទ្ធភាព និងអាចទប់ស្កាត់បាននៃការចង់រត់ ពីពន្ធនាគារបស់ជនជាប់ឃុំ។
លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ អង្គភាពពន្ធនាគាបានសហការជាមួយអាជ្ញាធរខេត្តយ៉ាងល្អ ហើយដើម្បីជួយដល់អង្គភាព ពន្ធនាគាអាចគ្រប់គ្រងជនជាប់ឃុំបានកាន់តែមានប្រសិទ្ធភាព អាជ្ញាធរខេត្តបានជួយរៀបចំកន្លែង សម្រាប់ជនជាប់ឃុំដែលមានជំងឺហើយទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត សៀមរាប គឺមានកន្លែងនៅដាច់ដោយឡែកពីអ្នកជំងឺទូទៅ ដែលកត្តានេះ បានបង្កភាពងាយ ស្រួលដល់មន្ត្រីពន្ធនាគាក្នុងការគ្រប់គ្រងជនជាប់ឃុំ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ