ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់គណនីហ្វេសប៊ុកចំនួន ៣៦ កំពុងផ្សព្វផ្សាយលក់ឱសថបន្តក់ភ្នែក តាមប្រព័ន្ធអនឡាញ។
ក្រសួងសុខាភិបាល សូមជម្រាបជូនដល់សាធារណជនទាំងអស់ ឲ្យបានជ្រាបថា ៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) មានគណនីចំនួន ៣៦ ឈ្មោះ៖ ១-Love eye ២-ព្យាបាលគ្រប់បញ្ហាភ្នែក ៣-បញ្ហាជំងឺភ្នែក ៤- អ្នកជំនាញដោះស្រាយបញ្ហាភ្នែក ៥-ភ្នែកថ្លា មហាស្នេហ៍ ៦-សុខភាពភ្នែក ៧-ទឹកបន្តក់ភ្នែកកន្ទុយថ្លែនឡើងបាយ ៨-ទឹកថ្នាំបន្តក់ភ្នែក 098737485 ៩-ទឹកបន្តក់ភ្នែកបច្ចេកទេសអ៊ីស្រាអែល ១០-សុខភាពភ្នែកយើង ១១-ព្យាបាលជំងឺភ្នែកគ្រប់ប្រភេទ ១២-Health Eye ១៣- ស្រឡាញ់កែវភ្នែក0715033323 ១៤-អ្នកថែរក្សាភ្នែក 096 35 13 071 ១៥-ថែរក្សាកែវភ្នែក 070570453 ១៦-ភ្លឺច្បាស់ល្អ070254354 ១៧-ឯកទេសព្យាបាលភ្នែក ១៨-គុណភាពជាចំបង KHo1 ១៩-Healthy Eyes ២០-My eyes 096 80 77 363 ២១-ព្យាបាលគ្រប់បញ្ហាភ្នែក ២២-ថ្នាំបន្តក់ភ្នែកធម្មជាតិព្យាបាលជំងឺភ្នែកទូរទៅ ២៣- Sreyloeng Eye Care ២៤-Nano Drop Kh ២៥-168កែវភ្នែក ២៦-ទឹកបន្តក់ភ្នែកល្អ ២៧-អ្នកឯកទេសជំងឺភ្នែកទូទៅ ២៨-ភ្នែក Eye ២៩-ក្រុមហ៊ុន Eye doctor Cambodia ៣០-អ្នកថែរក្សាភ្នែក Eye Care ៣១-លីណា ដំណោះស្រាយសុខភាព និង សម្រស់ ៣២-ផ្ទះសុខភាព ៣៣-ទឹកបន្តក់ភ្នែកធម្មជាតិ ៣៤-ភ្នែកអើយភ្នែក ៣៥-ភ្នែកថ្លា មហាស្នេហ៍ ៣៦-ឯកទេសថែរក្សាភ្នែក និងគណនីបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនទៀត កំពុងផ្សព្វផ្សាយ លក់ឱសថបន្តក់ភ្នែក ព្រមទាំងផ្សព្វផ្សាយបំផ្លើស និងបោកប្រាស់ប្រជាពលរដ្ឋយ៉ាងអនាធិបតេយ្យ។
អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការ ចរាចរឱសថក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬបញ្ចិកាពីក្រសួងសុខាភិបាល ហើយការលក់ផលិតផលទាំងនេះ អាចប្រព្រឹត្តទៅបានតែនៅក្នុងឱសថស្ថាន ឱសថស្ថានរងស្របច្បាប់តែប៉ុណ្ណោះ។
ក្រសួងសុខាភិបាល សូមជូនដំណឹងដល់ម្ចាស់គណនីបណ្តាញសង្គមខាងលើ ក៏ដូចជាគណនីដទៃទៀតថា ការលក់ឱសថ
តាមប្រព័ន្ធអនឡាញជាសកម្មភាពខុសច្បាប់។ ចំពោះបុគ្គលដែលធ្វើការលក់ឱសថតាមប្រព័ន្ធអនឡាញ ទាំងអស់ពុំមានការអនុញ្ញាតពីក្រសួងសុខាភិបាលឡើយ ហើយទង្វើនេះអាចជម្រុញឱ្យមានឱសថក្លែងក្លាយ ឬអន់គុណភាព ដែលធ្វើឱ្យប៉ះពាល់ ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ក៏ដូចជាប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់ផងដែរ។ ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូមជូនព័ត៌មាន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថបន្តក់ភ្នែក ដែលលក់តាមបណ្តាញសង្គមហ្វេសប៊ុកខាងលើ ក៏ដូចជាគណនី និងតាមប្រព័ន្ធអនឡាញផ្សេងៗជាបន្តទៀត។ ក្រសួងសុខាភិបាល តម្រូវឲ្យម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកខាងលើ និងគណនីពាក់ព័ន្ធផ្សេងៗ ត្រូវបញ្ឈប់ការផ្សព្វផ្សាយលក់ឱសថបន្តក់ភ្នែកនេះ ជាបន្ទាន់។
ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកខាងលើនេះ និងគណនីពាក់ព័ន្ធផ្សេងៗ ដែលផ្សព្វផ្សាយលក់ឱសថបន្តក់ភ្នែកខាងលើនេះ ទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការ គ្រប់គ្រងឱសថជាធរមាន៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ