Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៤១​ថ្ងៃ ៖ មនុស្ស ២០៣​នាក់​ស្លាប់ និង​របួស ៥៥៦​នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​

​ភ្នំពេញ ៖ មនុស្ស​ចំនួន ២០៣​នាក់​បាន​ស្លាប់ និង​របួស​ចំនួន ៥៥៦​នាក់ ក្នុងនោះ​ធ្ងន់​ចំនួន ៣១៧​នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស រយៈពេល ៤១​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ដែល​សារព័ត៌មាន CEN ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​របាយការណ៍​បាន​បន្តថា សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​កើតឡើង​ចំនួន ១០​លើក ស្លាប់ ៥​នាក់ របួស​ចំនួន ១៥​នាក់ ក្នុងនោះ​របួសស្រាល ៧​នាក់ និង​ធ្ងន់​ចំនួន ៨​នាក់​។​
​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ចំពោះ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​វិញ នៅក្នុង​រយៈពេល ៤១​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ យានយន្ត​ដែល​ល្មើសច្បាប់​ចរាចរណ៍​មាន​ចំនួន​សរុប ៣៨៩៦២​គ្រឿង ក្នុងនោះ​ម៉ូតូ​ចំនួន ២៨៧៧១​គ្រឿង និង​រថយន្ត​ចំនួន ១០១៩១​គ្រឿង រថយន្ត​តូច ៨២៣៨​គ្រឿង និង​ធំ ១៩៥២​គ្រឿង​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

×