ភ្នំពេញ៖ ក្រុមការងារប្រឆាំងបទល្មើសទៅលើកុមារតាមបណ្តាញអ៊ីនធឺណិត (ICAC) នៃអង្គភាពការពារកុមារ (CPU) បានធ្វើកិច្ចប្រជុំជាមួយនគរបាលជាតិកម្ពុជាដើម្បីពង្រីក និងបង្កើនសមត្ថភាពស៊ើបអង្កេតនៅក្នុងប្រទេសកម្ពុជា។
កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងាររបស់អង្គភាពការពារកុមារ (CPU) បានជួបជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី និងមន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅស្នងការដ្ឋាននគរបាលជាតិដើម្បីធ្វើការឯកភាពចំពោះការសហការ និងរួមដៃគ្នាក្នុងការស៊ើបអង្កេតទៅលើបទល្មើសតាមបណ្តាញអ៊ីនធឺណិតទូទាំងប្រទេសកម្ពុជា។
ក្នុងកិច្ចប្រជុំនេះ យើងក៏បានពិភាក្សាអំពីបច្ចេកវិទ្យា និងប្រព័ន្ធថ្មីៗ ដែលមានការត្រូវការចាំបាច់ដើម្បីបំពេញភារកិច្ចនេះ។ អង្គភាពការពារកុមារ (CPU) បានផ្តល់នូវកុំព្យូទ័រ និងម៉ាស៊ីនបោះពុម្ភទៅដល់នគរបាលជាតិកម្ពុជាដើម្បីជួយក្នុងការបង្ក្រាបបទល្មើសប្រភេទនេះ។
កិច្ចប្រជុំនេះបានបង្ហាញយើងពីការប្តេជ្ញារបស់នគរបាលជាតិកម្ពុជាក្នុងការប្រឆាំងបទល្មើសតាមបណ្តាញអ៊ីនធឺណិត៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ