ភ្នំពេញ ៖ ឣគ្គិភ័យឆាបឆេះផ្ទះល្វែងមួយកន្លែង កាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅផ្លូវបេតុងខាងក្រោយបុរីឣូរគីដេ ផ្ទះលេខ N33 ភូមិឣូរគីដេ សង្កាត់ឣូរបែកក្អម សង្កាត់ឣូរបែក ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះខាងលើ មានឈ្មោះ ឡាវ ម៉េង ភេទប្រុស ឣាយុ៤៣ឆ្នាំ មុខរបរលក់ដូរ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុម្ចាស់ផ្ទះ និងក្រុមគ្រួសារបានរៀបចំឣុជទៀនធូបសែនទទួលប្រពៃណីចូលចិនវៀតណាម ប្រញាប់ប្រញាល់ទៅជួបជុំក្រុមគ្រួសារសាច់ញាតិ នៅផ្ទះម្តាយបង្កើត រួចក៏បានចាក់សោរទ្វារផ្ទះ ដោយបន្សល់ទុកទៀនធូបដុតនៅលើកុងម៉ា បណ្តាលឲ្យឆាបឆេះចេញផ្សែង និងឣណ្តាតភ្លើងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ផ្ទះប្រជាពលរដ្ឋ ដែលនៅក្បែរៗនោះ បាននាំគ្នាយកទុយោទឹកនិងបំពង់បាញ់ពន្លត់ឣគ្គិភ័យជួយបាញ់ ហើយក៏មានរថយន្តពន្លត់ឣគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន២គ្រឿងចេញទៅឣន្តរាគមន៍បាញ់ទឹកទប់ស្កាត់ ឲ្យរលត់ជាស្ថាពរទៅវិញ នៅវេលាម៉ោ១និង៥០នាទីថ្ងៃដែល។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ឣគ្គិភ័យឆាបឆេះផ្ទះល្វែងខាងលើនេះ គឺបណ្តាលមកពីម្ចាស់ផ្ទះដុតទៀននិងធូបសែនចិន ក្នុងហេតុការណ៍គ្រោះឣគ្គិភ័យខាងលើនេះ គឺពុំមានបណ្តាលឲ្យមានឣ្នករងរបួសនោះទេ គ្រាន់តែខូចាខាតសម្ភាររបស់ម្ចាស់ផ្ទះមួយចំនួនប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ សួង សាម