Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ពេជ្រ ស្រស់ ផ្ញើ​សារ​ជូន​លោក ហេង ឡុង រឿង​ក្រុម​ស្រី​ស្រ​ស់ថត​រឿង​បង្ហោះ​លើ​បណ្តាញ​សង្គម ប៉ះពាល់​និង​បំផ្លាញ វប្បធម៌

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​ផ្ញើជូន​លោក ហេង ឡុង ។

លោក​ពេជ្រ ស្រស់ បាន​បញ្ជាក់ថា ការលើក​របស់លោក ហេង ឡុង គឺជា​ការបន្ថែម​សាំង​លើ​អណ្តាតភ្លើង កំពុងតែ​ឆេះ​សន្ធោសន្ធៅ ពីព្រោះថា ៖ ការលើក​របស់លោក ហេង ឡុង មាន​ចរិត​បើកទ្វារ​ទ្រុង​​ឲ្យ​ពួក​បាត​សង្គម រួច​ផុតពី​ការទទួលខុសត្រូវ​ផ្លូវច្បាប់​។​

លោក​ពេជ្រ ស្រស់ សូម​គូស​បញ្ជាក់ជូន​លោក ហេង ឡុង ថា​៖ ក្រសួង​វប្បធម៌​ជា​សេនាធិការ​រដ្ឋាភិបាល ដើម្បី​ការពារ​វប្បធម៌​ខ្មែរ និង សិល្បៈ​ខ្មែរ ព្រមទាំង​មរតក​អក្សរសិល្ប៍​ខ្មែរ​ទៀតផង ហើយ​ក្រសួង​វប្បធម៌​ជាដើម​បណ្តឹង លើ​ជន​ទាំងឡាយណា​ធ្វើ​សកម្មភាព​បំផ្លាញ វប្បធម៌ សិល្បៈ អក្សរសិល្ប៍​ខ្មែរ​ដោយ​មិនអាច​ដើរតួ​រំលោភច្បាប់​ទេ​។​

​ចំពោះ​ករណី​ចំប៉ី​ខ្មៅ លោក ហេង ឡុង និយាយ​ត្រូវយក​ត្រង់​បទល្មើស​ផ្សេងគ្នា ប៉ុន្តែ​ច្បាប់​ក៏​ដាក់ទោស​ខុសគ្នា​ដែរ បើ​បទល្មើស​ដូចគ្នា គឺ​វា​មានតែ​ចំប៉ី​ខ្មៅ​បានធ្វើ​សកម្មភាព​ជាមួយ​ក្រុម​ក្មេងស្រី​ប្រុស​ទាំងនោះ ទើប​ចាត់ទុកជា​បទល្មើស​តែមួយ​។ ហេតុអ្វី​មិន​យក​ក្រុម​ក្មេង ស្រី ប្រុស ទៅ​អនុវត្ត​ច្បាប់​នៅ​តុលាការ ឲ្យ​ដូច​​ករណី​ចំប៉ី​ខ្មៅ​ដែរ​ទៅ ? ព្រោះ​ច្បាប់​មានចែង​កំណត់​ទោស​រួច​ដែរ ហើយពី​សកម្មភាព​ក្រុម​ក្មេង​ទាំងនោះ​​គឺ​វា​មិនអាច​ច្រឡំ​ជាមួយ​ករណី​ចំប៉ី​ខ្មៅ​ទេ ដូច្នេះ​ត្រូវ​យកទៅអនុវត្ត​ច្បាប់​នៅ​តុលាការ​ទៅ​ដើម្បី​តម្លាភាព​។ ពេជ្រ ស្រស់ 11/02/2021 ។

​លោក​បន្តថា អ្នកប្រព្រឹត្ត​ល្មើសច្បាប់ ហើយ​សុំទោស​រួចខ្លួន គឺជា​គំរូ​អាក្រក់​ដល់​អ្នកដទៃ​ផ្សេងទៀត​គឺ​Video​បន្ទាបបន្ថោក​​បានចេញ​ផ្សាយ​ផ្អើល​ពិភពលោក ហើយ​អ្នក​មិនដឹង​ពី​វប្បធម៌​ខ្មែរ​យើង និង​សាសនាព្រះពុទ្ធ​ក៏បាន​មើលងាយ​​លើ​វប្បធម៌​និង​សាសនា​ហើយ​ដែរ តើ​ការ​សុំទោស​របស់​ពួកនាង​អាច​សង​កិត្តិយស​ដល់​វប្បធម៌​ខ្មែរ​និង​សាសនា​​ព្រះពុទ្ធ​បាន​វិញ​ដែរ​ទេ​? ច្បាប់​គឺ​ច្បាប់ ហើយ​ច្បាប់​ក៏បាន​ចែង​ពី​ទម្ងន់ទោស​ច្បាស់លាស់​ហើយ​ដែរ ដូច្នេះ​អនុវត្ត​​ច្បាប់​ទៅ ដើម្បី​តម្លាភាព និង​ផ្តល់​យុត្តិធម៌​ដល់​ចំប៉ី​ខ្មៅ​ផងដែរ ម្យ៉ាងវិញទៀត​លុបបំបាត់​អ្នក​ជាន់ឈ្លី​វប្បធម៌​ខ្មែរ​យើង និង រឿង​ផ្សេងៗ ទៀត​។ ខ្សែ​ចាប៉ី​ធូរ​ពេក​មិន​ពីរោះ រឹត​តឹង​ពេក​ដាច់​ខ្សែ រឹត​ល្មម​គឺ​មានតែ​អនុវត្ត​ច្បាប់​។ 10/02/2021​។​

​ចំណែក​លោក​ហេង ឡុង បាន​សរសេរ​សារ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃ​១០ ខែកុម្ភៈ​ឆ្នាំ​២០២១​ថា សូម​ជូនពរ​បងប្អូន​ដែលមានជាប់សែស្រឡាយ​ចិន​នៅ​ថ្ងៃ​ចូលឆ្នាំ​ចិន​នេះ​។ ឆ្លៀតឱកាស​នេះ ខ្ញុំបាទ​សូម​ធ្វើការ​បកស្រាយ​អំពី​ព្រឹត្តិការណ៍​រឿង​ទុំ​ទាវ​កាឡៃ ដែល​សម្តែង​ដោយ​ក្រុម​អ្នកលក់​ឡេ​មួយក្រុម​។​

​លោក បាន​លើកឡើងថា កាលពី​ថ្ងៃទី​៩ បន្ទាប់ពី​ខ្ញុំ​បាន​ផុស​រូប​នារី​ម្នាក់​ដែល​ត្រូវបាន​ស្នងការ​រាជធានី​ភ្នំពេញ កោះហៅ​ទៅ​ណែនាំ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ឡាយ​លក់​ថ្នាំ​ពង្រីក​សុដន់​ដែលមាន​លក្ខណៈ​ស៊ិ​ច​ស៊ី​ជ្រុល Facebook របស់ខ្ញុំ​ត្រូវបាន​ក្រុមហ៊ុន​បិទ​24​ម៉ោង ធ្វើ​ឲ្យ​ខ្ញុំបាទ មិនបាន​បកស្រាយ​ជម្រាបជូន​បងប្អូន​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ អប់រំ​របស់​ក្រុមប្រឹក្សា​ពិន័យ និង​លើកសរសើរ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ មានមតិ​រិះគន់​ជាច្រើន​ចំពោះ​ចំណាត់ការ របស់​ក្រសួង យើងខ្ញុំ​ទទួលស្គាល់ថា​នេះ​ជា​ចំណាត់ការ​ជំហាន ដំបូង​លក្ខណៈ​អប់រំ និង​ពិន័យ យោងតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ ប្រកបដោយ​ព្រហ្ម​វិហារធម៌​របស់លោក​ជំទាវ​រដ្ឋមន្ត្រី ភ្លើង ស​កុ​ណា ក្រុមប្រឹក្សា​ពិន័យ​និង​លើកសរសើរ ដែលជា​សេនាធិការ របស់​ក្រសួង​ក៏បាន​សម្រេច​ជា​ឯកច្ឆន្ទ​ក្នុងការ​ពិន័យ​៨​ចំណុច (​សូម​មើល​លំអិត​នៅក្នុង​កិច្ចសន្យា​ដែល​បាន​ភ្ជាប់​ជាមួយ​) លើ​ក្រុមយុវជន​នេះ បន្ទាប់ពី​ក្រុមប្រឹក្សា​ពិន័យ​និង​លើកសរសើរ បាន​រកឃើញថា សកម្មភាព​របស់​ពួកគាត់​ធ្វើ​ក្នុង​គោលដៅ​ផ្សព្វផ្សាយ​ផលិតផល​របស់​ពួកគាត់ ហើយ​ក្រោយពី​ទទួល​បានការ រិះគន់​ពី​សាធារណជន ពួកគាត់​បាន​លុបចោល​វិញ​ផងដែរ​។ ក្រុមប្រឹក្សា​ពិន័យ និង​លើកសរសើរ​បាន​បន្តរ​ក​ឃើញថា ពួកគាត់ មិនមាន​ចេតនា​ទុច្ចរិត ហើយ​ទទួលស្គាល់​កំហុស​និង​យល់ព្រម ប្រគល់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ដែលមាន​ឈ្មោះថា Hokima និង​គណនី Tik Tok ដែលមាន​ឈ្មោះថា Ah Gi Leader261 ជូន​មក ក្រុមប្រឹក្សា​ពិន័យ និង​លើកសរសើរ ដើម្បី​បិទ​ចោល​ជា​ស្ថាពរ ដែល​នេះ​ជាការ​ព្រមាន​មួយ​ដ៏​សមរម្យ ហើយ​ជា​ចំណាត់ការ​ថ្មី មិន​ធ្លាប់មាន​របស់​ក្រុមប្រឹក្សា​ពិន័យ និង​លើកសរសើរ​។ មានមតិ​រិះគន់​មួយចំនួន​តូច ដែល​មិន​ផ្អែកទៅលើ​ច្បាប់ ដែល​ហ៊ាន​សន្និដ្ឋានថា នារី​លក់​ឡេ​ទាំងពីរ​នាក់​នេះ មាន​លុយ និង​ជា​កូន​ផ្កាយ​បី ទើប​ក្រសួង​មិន​ហ៊ាន​ឃុំខ្លួន ខ្ញុំ​សូមបញ្ជាក់ថា ផ្អែកទៅលើ​អនុក្រឹត្យ​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រសួង វប្បធម៌​និង​វិចិត្រសិល្បៈ មិនបាន​ផ្តល់​នីតិសម្បទា​ដល់​មន្ត្រី របស់​ក្រសួង​ជា​នគរបាល​យុត្តិធម៌​ក្នុងការ​បង្ក្រាប ឬ​ឃុំខ្លួន ឬ ដាក់ទោស​ទ​ណាមួយ​ចំពោះ​បទល្មើស​បាន​នោះទេ​។ ប៉ុន្តែ ករណី​មិន​រាងចាល ឬ​នៅតែ​បន្តធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​វប្បធម៌ ប្រពៃណី និង​សាសនា​ទៀត​នោះ ក្រសួង​នឹង​ស្នើ​ទៅ​នគរបាល​យុត្តិធម៌ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន មួយវិញទៀត ក្រុមប្រឹក្សា​ពិន័យ និង​លើកសរសើរ គឺ​បង្កើត​ឡើងជា​លក្ខណៈ អន្តរក្រសួង គ្មាន​ស្ថិតនៅក្រោម​ឥទ្ធិពល​បុគ្គល​មានអំណាច​ណា​ម្នាក់​ឡើយ​។​

​លោក ហេង ឡុង ក៏​សូមបញ្ជាក់ថា ករណី​ចំប៉ី​ខ្មៅ ចរិត​បទល្មើស​មាន​ល​ក្ខ​ណៈ​ខុសគ្នា ហេតុដូចនេះ​ចំណាត់ការ​ក៏​ខុសគ្នា​ដែរ គឺជា​ចំណាត់ការ របស់​មន្ត្រី​យុត្តិធម៌ មិនមែន​ក្រោម​ចំណាត់​ការអប់រំ​ណែនាំ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ឡើយ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

   

×