Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​មាន​គ្នា​២​នាក់ ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ បានសម្រេច រួច​រត់​គេចខ្លួនបាត់​ស្រមោល​

spot_img

​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​កាបូប ពី​ស្ត្រីជន​រងគ្រោះ​បណ្តាល​ឲ្យ​ដួល​បាក់ដៃ​ឆ្វេង រួច​បើក​រត់គេចខ្លួន​បាត់ស្រមោល មិន​រំខាន​សមត្ថកិច្ច​។​

​ហេតុការណ៍​នេះដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​២០​នាទី​ល្ងាច ថ្ងៃ​ព្រហស្បតិ៍​ទី​១១ ខែកុម្ភៈ ឆ្នាំ ២០២១ ត្រង់ចំណុច​ផ្លូវបត់​ជាប់ នឹង​គល់ស្ពាន​អាកាស​ស្ទឹងមានជ័យ តាម​បណ្តោយ​ផ្លូវ​២១៧ ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ZOOMER X​ពណ៌​ទឹកប្រាក់​លាយ​ខ្មៅ​ពាក់​ផ្លាកលេខ ភ្នំពេញ 1-DC 6120 ចេញពី​ផ្សារ​ដើម​គរ​ទិញ​សម្ភារ​មួយចំនួន រួច​ចេញ​មកវិញ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ២១៧ ក្នុងទិសដៅ​ពី​កើតមក​លិច​គោលបំណង​ត្រឡប់ទៅផ្ទះ​វិញ ខណៈពេល​ជិះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​មិន​ចាំ​ម៉ាក​ធ្វើដំណើរ​ពីក្រោយ​ស្រប​ទិសដៅ​ពី​កើតមក​លិច រួច​ឈោង​ទាញ​ឆក់យក​កាបូប​បានសម្រេច បណ្តាល​ឲ្យ​ជនរងគ្រោះ​ដួល​ម៉ូតូ​បាក់ដៃ​ឆ្វេង​មួយ​ចំហៀង រួច​ជិះ​រត់គេចខ្លួន​បាត់ស្រមោល​។​
​ចំណែកឯ​សម្ភារ​ដែល​បាត់​មានការ​បូ​ប ១ ទូរ​សព្ទ​២​គ្រឿង និង​លុយ​ខ្មែរ​៥០​ម៉ឺន លុយ​ដុល្លារ ២០$​។​

​ក្រោយពេល​កើតហេតុ​ខាង​បងប្អូន​ជនរងគ្រោះ មកដល់​ដោយ​មិន​ទៅ​ដាក់ពាក្យ​បណ្តឹង រួច​ក៏បាន​យក​ម៉ូតូ​និង​ដឹក​ជនរងគ្រោះ យកទៅ​មន្ទីរពេទ្យ​ដោយ​ខ្លួនឯង ដើម្បី​យកទៅ​ស​ង្គ្រ​បន្ទាន់​ភ្លាមៗ​៕ រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

spot_img
×