ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ខែកុម្ភៈឆ្មាំ២០២១ បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទបុរសចិនពីរនាក់ តាមមាត្រា៤០នៃច្បាប់ត្រួតពិនិត្យគ្រឿងញៀន ដាក់ពន្ធនាគារបណ្តោះអាសន្នរង់ចាំកាត់ទោសជាក្រោយ។
តាមមាត្រា៤០ច្បាប់ត្រួតពិនិត្យគ្រឿងញៀន ជនជាប់ចោទប្រឈមនឹងជាប់គុកពី២០ឆ្នាំ រហូត៣០ឆ្នាឬអស់មួយជីវិត(ប្រសិនតុលាររកឃើញកំហុស)។
ជនជាប់មាន.ឈ្មោះ JIA ZHIYANG ភេទ ប្រុស អាយុ ២៩ឆ្នាំ ( មេខ្លោង ធ្លាប់ជាប់គុក១ឆ្នាំ ទើបចេញពីគុកបាន៣ខែពីបទរំលោភលើសេចក្តីទុកចិត្ត )និង.ឈ្មោះ ZHANG LEILIN ភេទ ប្រុស អាយុ២៦ឆ្នាំ ករណី រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជិត ១០គីឡូ។
សូមបញ្ជាក់ថា ជនត្រូវចោទទាំង២នាក់ ខាងលើត្រូវបានសមត្ថកិច្ចបង្ក្រាប កាលពីថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២១ ដោយមានការ សម្របសម្រួលពីលោក អ៊ុ សុភ័ក្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ ។
ការបង្ក្រាបករណីគ្រៀងញៀនបានធ្វើឡើងកាលពី ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០២១កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន(ក៧)បានស្រាវជ្រាវ ភ្នំពេញជ្រាវបង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿងញៀន នៅចំណុចមុខ បូរី ប៉េងហួត(បឹងស្នោ ) នៅតាមលើផ្លូវជាតិលេខ១និងបន្តទៅឈានឆែកឆេរផ្ទះលេខ៣៥ ផ្លូវ P០៤ ក្នុងបូរីប៉េងហួត(បឹង ស្នោ )សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានបញ្ជាក់ថាវត្ថុតាងចាប់យកមាន ៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) សរុប ៩.៧៨៣,៧៣ ក្រាម។ ៕ រក្សាសិទ្ធិដោយ៖CEN