សៀមរាប ៖ សេចក្តីរាយការណ៍ពីខេត្តសៀមរាប ឲ្យដឹងផ្ទះចំនួន២ខ្នងត្រូវអគ្គីភ័យឆេះបំផ្លាញទាំងស្រុង នៅវេលាម៉ោង១៧និង០០នាទីថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតក្នុងដីឡូត៍តែមួយ ម្ចាស់តែមួយ ស្ថិតនៅក្រុមទី៣ ភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ។
យោងតាមលោកវរសេនីយ៍ទោដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថាគ្រោះអគ្គីភ័យចំថ្ងៃសែនចូលឆ្នាំចិនបណ្តាលឲ្យផ្ទះផ្ទះចំនួន២ខ្នង ម្ចាស់ផ្ទះឈ្មោះ ទេព សំបាន ភេទប្រុសអាយុ៤៦ឆ្នាំមុខរបរ លក់ដូរ។លោកថាសមត្ថកិច្ចបានដាក់ការសន្និដ្ឋានបឋមថា អាចបណ្តាលមកពីឆ្លងចរន្តភ្លើង។
លោកបានអះអាងថាផ្ទះរងគ្រោះទី១ដែលបានឆេះ មានទំហំ(៧x១២) ប្រភេទផ្ទះទៀមដំបូលប្រក់សង្ក័សីជញ្ជាំងក្តារនិងខ្នងផ្ទះទី២ទំហំ (៦ម៉ែត្រx១២ម៉ែត្រ) ជិតគ្នាដំបូលសង្ក័សីជញ្ជាំងស័ង្កសី បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិដែលនៅក្នុងផ្ទះរួមមានម៉ូតូម៉ាកហុងដាឌ្រីម ចំនួន២គ្រឿង រឺម៉កសណ្តោងចំនួន០១គ្រឿងរឺម៉កតុតុចំនួន១គ្រឿងប្រាក់ដុល្លារចំនួន៤០០០ដុល្លា ទូរទស្សន៍០១គ្រឿង គ្រែទូរទឹកកក និងសម្ភារៈប្រើប្រាស់ផ្សេងៗ ជាច្រើន ត្រូវឆេះខូចខាតទាំងស្រុង។
សូមបញ្ជាក់ថា ករណីនេះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង របស់ស្នងការនគរបាលខេត្តសៀមរាបចំនួន១គ្រឿងកងរាជអាវុធហត្ថក្រុងសៀមរាបចំនួន២ គ្រឿង អាជ្ញាធរអប្សរា ចំនួន ១ គ្រឿង និងត្រូវបានគ្រប់គ្រងស្ថានភាពដោយពន្លត់ភ្លើងបានទាំងស្រុង នៅវេលាម៉ោង ១៨ និង២០នាទីថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ៖CEN