Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះអាវុធ​៣​គ្រាប់ បណ្តាល​ឲ្យ​ស្លាប់​២​នាក់ និង​ម្នាក់ទៀត​របួសធ្ងន់ កំពុង​សង្គ្រោះបន្ទាន់​

spot_img

​ភ្នំពេញ ៖ ជនដៃដល់​ម្នាក់ បាន​ទាញ​កាំភ្លើង​បាញ់​សំដៅ​ទៅលើ​ជនរងគ្រោះ​៣​គ្រាប់ បណ្តាល​ឲ្យ​ត្រូវ​មនុស្ស​៣​នាក់ រងរបួស​ធ្ងន់​ម្នាក់ និង​២​នាក់​ទៀត​ស្លាប់ ក្រោយពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​២០​នាទី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​បេតុង ចំណុច​ក្នុង​បុរី​ប៊ុនហួរ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ប្រភពព័ត៌មាន​ពី​បងស្រី​ត្រូវជា​ប្រពន្ធ​ភាគី​ខាង​ជម្លោះ នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ប្តី​របស់គាត់​បាន​បើករថយន្ត​ទៅយក​កូន រួច​បាន​បើក​ត្រឡប់មកផ្ទះ​វិញ ហើយ​បាន​ចត​រថយន្ត​នៅ​ជិត​ផ្ទះ រួច​បើកទ្វារ​ចុះ​យក​កូន​ទៅ​ចូលក្នុង​ផ្ទះមួយ​ភ្លែត ស្រាប់​តែមាន​អ្នករត់​ម៉ូតូ​កង់​បី​ម្នាក់ បើក​ពីក្រោយ​រថយន្ត ហើយ​ស៊ី​ផ្លេ​ឲ្យ​ភាគី​ខាង​រថយន្ត​ជៀស តែ​ខាង​ម្ចាស់​រថយន្ត​គាត់​ថា​ឲ្យ​ចាំ​ប​ន្ទិ​ច គាត់​ដាក់​កូន​ចូល​ផ្ទះ​សិន បែរជា​ភាគី​ខាង​ម៉ូតូ​កង់​បី​មិន​ព្រម ចុះទៅ​វាយ​ប្រតាយប្រតប់​គ្នា រួច​ខាង​ម៉ូតូ​កង់​បី​បាន​តេ​ហៅ​បក្ខពួក​មកជា​ច្រើន​នាក់​វាយ​គ្នា​ផ្អើល​ពេញ​ផ្លូវ ដោយ​ឃើញបែបនេះ ស្រាប់តែ​ខាង​ជនរងគ្រោះ​៣​នាក់ គាត់​បាន​ចូល​មកជួយ​សម្រប​ស​ម្រ​កុំ​ឲ្យ​ឈ្មោះ​គ្នា ដឹងអី​ខាង​ម៉ូតូ​កង់​បី​ស្មានតែ​ឃ្នីគ្នា​ម្ចាស់​រថយន្ត ក៏​ទាញ​កាំភ្លើង​បាញ់​សំដៅ​ជនរងគ្រោះ​៣​នាក់ ត្រូវ​ម្នាក់​មួយគ្រា​ប់ បណ្តាល​ឲ្យ​ស្លាប់​២​នាក់ និង​ម្នាក់ទៀត​របួសធ្ងន់​។ រួច​ក៏​រត់ឡើង​ម៉ូតូ​កង់​បី បើក​រត់​គេចខ្លួនបាត់​ស្រមោល​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយនិង​ខាង​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ក្រសួងមហាផ្ទៃ បើក​ការស្រាវជ្រាវ ដើម្បី​តាម​ឃាត់​ជនដៃដល់​មក​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕ រក្សា​សិទ្ធិ​ដោយ​៖​សា មេ​ត​

spot_img
×