Sunday, April 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្តិសុខ​យាម​ហាង ឡើង​បើករថយន្ត​កាមរី​បា​ឡែ​ន​ដើម្បី​រក​កន្លែង​ចត ជ្រុល​ចង្កូត​បុក​ម៉ូតូ​២​គ្រឿង បន្ត​បុក​ចូល​ហាង​លក់​មី​ហឹ​ល​រង​ការខូចខាត​យ៉ាងដំណំ​

spot_img

​ភ្នំពេញ ៖ រថយន្ត​បា​ឡែ​ន​មួយគ្រឿង បាន​បើក​បួង​ចង្កូត​ជ្រុល​ទៅបុក​ចូល​ហាង​លក់​មី​ហឹ​លបណ្តាល​ឲ្យ​រង​កា​ខូចខាត​ទ្វារ​កញ្ចក់​មួយ​ផ្ទាំង និង​ម៉ូតូ​២​គ្រឿង​ទៀត​។ សំណាងល្អ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០​និង ៤០​នាទី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី ១១ ខែកុម្ភៈ​ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ ៥៩៨ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយគ្រឿង​បាន​ចត​ចោល​នៅខាងមុខ​ហាង ខណៈ​ភ្លាម​នោះដែរ ស្រាប់​តែមាន​សន្តិសុខ គាត់​បាន​ចូលទៅ​បើករថយន្ត​ដើម្បី​រក​កន្លែង​ចត ស្រាប់តែ​បួង​ចង្កូត​ជ្រុល​បុក​ចូលទៅក្នុង​ហាង​លក់​មី​ហឹ​ល​កម្រិត​៧​យ៉ាង រួច​ជ្រុល​ទៅបុក​ម៉ូតូ​២​គ្រឿង​ទៀត សំណាងល្អ​មិនមាន​បុគ្គលិក​ធ្វើការ​នៅក្នុង​នោះ រង​ការខូចខាត​តែ​ទ្វារ​កញ្ចក់​មួយចំនួន និង​រថយន្ត​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយ​ខាង​ជំនាញ ចុះទៅ​ដល់​ដោយ​ខាង​ម្ចាស់​រថយន្ត​បង្ក និង​ម្ចាស់​ហាង​ស្គាល់គ្នា មិន​ពឹង​លើ​សមត្ថកិច្ច ខាង​រថយន្ត​បង្ក​សង​ជា​សំណង​ក្នុងការ​ជួសជុល បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​៕ រក្សា​សិទ្ធិ​ដោយ​៖​សា​មេ​ត​

spot_img
×