Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង បើក​ជ្រុល​ទៅបុក​រថយន្ត​ដឹកទំនិញ​ក្រុមហ៊ុន​វីរ​ប៊ុន​ថាំ ចំពាក់​កណ្តាល​ពេញទំហឹង បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​

spot_img

​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​បើកប​ក្នុ​ល្បឿន​លឿន ដល់​ផ្លូវបំបែក​ជា​៤ មិន​ប្រយ័ត្ន​ក៏​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​ដឹកទំនិញ​ក្រុមហ៊ុន​វីរ​ប៊ុន​ថាំ ចំពាក់​កណ្តាល​ពេញទំហឹង​ប៉ើង​ទៅមុខ​ក្រឡាប់​ផ្ងារជើង​។ សំណាងល្អ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១​និង ៥០​នាទី​យប់​ឈានចូល​ថ្ងៃ​សុក្រ​ទី ១២​ខែកុម្ភៈ​ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ ១៩៩ កែង​ផ្លូវ​៣៨៤ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​ក្រុមហ៊ុន​ដឹកទំនិញ​វីរ​ប៊ុន​ថាំ មួយគ្រឿង ពណ៌​ទឹកក្រូច​ពាក់​ស្លាក​លេខ​ភ្នំពេញ​2-BJ 6016 បើកប​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ តាម​បណ្តោយ​ផ្លូវ​១៩៩ ក្នុងទិសដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​លឿន ពេលមកដល់​ផ្លូវបំបែក​ជា​៤ មិន​ប្រយ័ត្ន​ក៏ត្រូវ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ទៀត ពណ៌​ស​ពាក់​ផ្លាកលេខ ភ្នំពេញ​2-BF 9638 បើកប​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​៣​នាក់​ទៀត មក​បុក​ចំពាក់​កណ្តាល​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ក្រុមហ៊ុន​វីរ​ប៊ុន​ថាំ ក្រឡាប់​ផ្ងារជើង​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយនឹង​ខាង​ចរាចរណ៍​ខណ្ឌ​បឹង​កេងកង ចុះមក​ដល់​រួច​ក៏​ទំនាក់ទំនង​ទៅខាង​ជំនាញ​ចរាចរណ៍​ក្រុង ឲ្យ​ចុះមក​វាស់វែង​និង​ធ្វើ​កំណត់ហេតុ យក​រថយន្តស្ទូច មក​ស្ទូច​យក​រថយន្ត​ទាំងពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ រក្សា​សិទ្ធិ​ដោយ : សា មេ​ត​

spot_img
×