ភ្នំពេញ ៖ ទិដ្ឋភាពស្ងប់ស្ងាត់តាមមហាវិថីផ្សេងៗ និងតាមផ្សារធំៗមួយចំនួនក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២១ មានសភាពស្ងប់ស្ងាត់ទូលាយពុំមានការកកស្ទះឡើយ ក្នុងថ្ងៃទី២នៃថ្ងៃចូលឆ្នាំប្រពៃណីចិនវៀតណាម។
ចំពោះទិដ្ឋភាពទូទៅ យើងសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋ ដែលកាត់សែស្រឡាយចិន វៀតណាម និងបងប្អូនអាជីវករដែលមានផ្ទះលក់ដូរនៅជុំវិញផ្សារធំៗ មានដូចជា ផ្សារធំថ្មី និងផ្សារអូរឬស្សី បានបិតទ្វា ទៅដើរលេងកម្សាន្តតាមបណ្ដារមណីយដ្ឋានផ្សេងៗ ក្នុងព្រះរាជាណាចក្រកម្ពុជា លក្ខណៈជាគ្រួសារ។
ក្នុងរយៈពេល៣ថ្ងៃពិធីចូលឆ្នាំចិនវៀតណាម គឺអ្នកដែលកាត់ចិន វៀតណាម គេមានដំណមមិនឲ្យបោសសម្អាតផ្ទះ បោកខោអាវ និងឈ្លោះប្រកែកគ្នាឡើយ ក្នុងរយៈពេល៣នៃថ្ងៃចូលឆ្នាំចិនវៀតណាម។
ចំពោះស្ថានភាពចរាចរណ៍ ក្នុងរាជធានីភ្នំពេញតាមមហាវិថីធំៗ ដែលធ្លាប់មានការកកស្ទះ ដូចជាផ្លូវព្រះមុនីវង្ស ផ្លូវព្រះនរោត្ដម និងផ្លូវផ្សេងៗទៀត តែសម្រាប់ថ្ងៃចូលឆ្នាំប្រពៃណីចិនវៀតណាម ឆ្នាំនេះ ចាប់ពីថ្ងៃទី១១. ១២ខែកុម្ភៈឆ្នាំ២០២១ គឺមានភាពទូរលាយងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋយើងធ្វើដំណើរទៅមក និងជួយកាត់បន្ថយនៅគ្រោះថ្នាក់ផ្សេងៗផងដែរ៕ រក្សាសិទ្ធិដោយ៖ សារឿន