Saturday, November 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​ចំនួន​៥​នាក់ ត្រូវបាន​ឃាត់ខ្លួន​នឹង​បញ្ជូន ទៅ​តុលាការ​ចាត់ការ​តាមច្បាប់​

​កំពង់ចាម ៖ ប្រតិបត្តិការ​ចាប់វាយ​ខ្នោះ​ក្រុម​ជនសង្ស័យ ធ្វើឡើង​ដោយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ជាមួយ​ជំនាញ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ជើងព្រៃ ជំនាញ អធិការដ្ឋាន ស្រុក​ព្រៃឈរ និង កម្លាំង​ប៉ុស្តិ៍ នគរបាល រដ្ឋបាល​សូ​សែន ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី ជីវ សេង​រស់ ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន ។​

​កម្លាំងចម្រុះ​បាន​បើក​កិច្ចប្រតិបត្តិការ​ចុះបង្ក្រាប​ករណី ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ចំនួន​៥​នាក់ កាលពី​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​២០​និង​៣០​នាទី នៅ​ចំណុច​វត្ត​មេ​មាំ​ង ស្ថិតក្នុង​ភូមិ​មេ​មាំ​ង ឃុំ​ល្វា ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ដោយបាន​ការអនុញ្ញាត​ពី​លោក តូច ឧ​ត្ត​ម ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តកំពង់ចាម ។ ដកហូត​វត្ថុតាង​រួមមាន ៖ ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ជា​ថ្នាំញៀន ចំនួន ០៣​កញ្ចប់ ទូរស័ព្ទដៃ​ចំនួន​០២​គ្រឿង ។

​ជនសង្ស័យ​ទី​១-​ឈ្មោះ ខ្វាន់ ភារា​ក់ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ​មិន​ពិតប្រាកដ នៅ​ភូមិ​ថ្មី ឃុំ សំរោង ស្រុក​ព្រៃឈរ ខេត្ត កំពង់ចាម​។ ទី​២-​ឈ្មោះ អែម ប៉េង​អាន ភេទ​ប្រុស អាយុ ៤០​ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ​កសិករ នៅ​ភូមិ​ត្រពាំង​ត្បាល់ ឃុំ សូរ​សែន្យ ស្រុក​ព្រៃឈរ ខេត្ត កំពង់ចាម​។ ទី​៣-​ឈ្មោះ អោក បូរ៉ា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ កសិករ នៅ​ភូមិ​សេន​សុន​ជើង ឃុំ ស្រ​ង៉ែ ស្រុក​ព្រៃឈរ ខេត្ត កំពង់ចាម​។ ទី​៤-​ឈ្មោះ អ៊ុន ដា​រ៉ូ ភេទ​ប្រុស អាយុ ២០​ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ កម្មករ នៅ​ភូមិ​ត្រពាំង​ត្បាល់ ឃុំ សូរ​សែន្យ ស្រុក​ព្រៃឈរ ខេត្ត កំពង់ចាម​។​និង​ទី ៥-​ឈ្មោះ លេង សារ៉ាត់ ហៅ​ពៅ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ កសិករ នៅ​ភូមិ​អូរ​តាថុក ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។

​សមត្ថកិច្ច​បាន​ចាប់​វត្ថុតាង​រួមមាន ម្សៅ ក្រាម​ពណ៌​ស សង្ស័យ ជា​ថ្នាំញៀន​ចំនួន ៤៨​កញ្ចប់ ទូរស័ព្ទដៃ​ចំនួន ០៣​គ្រឿង ដាវ​ចំនួន​០១​ដើម សម្ភារៈ​វេច​ខ្ចប់​មួយចំនួនធំ​។ ហើយ​បច្ចុប្បន្ន ជនសង្ស័យ​រួម​និង​វត្ថុតាង​ជំនាញ​បាន​នាំមក​រិ​យា​ល័យ​ប្រឆាំង​គ្រឿងញៀន ដើម្បី​ចងក្រង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ចាម ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×