ខេត្តកណ្តាល៖ ការឃាត់ខ្លួនឃាតកធ្វើឡើងដោយកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ក្រោយធ្វើសកម្មភាព និងរត់គេចអស់រយៈពេល១៤ថ្ងៃ ជនសង្ស័យចំនួន២នាក់ ត្រូវបានកងរាជអាវុធហត្ថជាបន្តបន្ទាប់ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកមួយ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានឱ្យដឹងថា ការបង្រាបនិងចាប់ខ្លួនជនសង្ស័យ បន្ទាប់ឃាតកម្មកើតឡើងកាលពីវេលា ម៉ោង០៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៨ មករា ២០២១ កន្លងទៅនៅក្នុងផ្ទះសំណាក់៣៦២ ស្ថិតក្នុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល កើតមានករណីឃាតកម្មយកកន្សែងពោះគោរឹត ក និងយកខ្នើយខ្ទប់មុខ ប្លន់យកទូរសព្ទ័ និងម៉ូតូ ។
លោកមេបញ្ជាបានបន្តថា ការស្រាវជ្រាវភ្លាមៗដោយមានកិច្ចសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងសហការជាមួយកងរាជអាវុធហត្ថរា ជធានីភ្នំពេញ យើងក៏បានធ្វើការកំណត់មុខសញ្ញាបាន។
លោកមេបញ្ជាការបានបន្តថា រហូតដល់ថ្ងៃទី១០ កុម្ភៈ ២០២១ កម្លាំងអាវុធហត្ថក្រុងតាខ្មៅ និងស្រុកកៀនស្វាយ បានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ថា ធុល ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅចំណុចស្ថិតក្នុងភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយដកហូតវត្ថុតាងទូរស័ព្ទ ០១គ្រឿង ម៉ាក វីវ៉ូ ពណ៌ខៀវ របស់ជនរងគ្រោះ (សព) និងសម្ភារ:ធ្វើសកម្មភាពមួយចំនួន។
លោកបន្តថា បន្ទាប់មក កម្លាំងយើង បាសមត្ថកិច្ចទៅរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតមានឈ្មោះ ខឹម សំណាង ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ផាស់អេប ស្នាក់នៅភូមិអណ្តូង ៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងដកហូតវត្ថុតាង ម៉ូតូផាសស្អាប់ ០១គ្រឿង ពណ៌លឿង ផ្លាកលេខ ភ្នំពេញ 1GR-2680នៅចំណុចមុខស្ថានីយអយស្មយ័យាន ស្ថិតក្នុងភូមិ២៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
សមត្ថកិច្ចបន្តថា ក្រោយឃាត់ខ្លួន ឈ្មោះ ថា ធុល បានឆ្លើយសារភាពថា នៅថ្ងៃកើតហេតុខ្លួនបានទូរសព្ទ័ហៅឈ្មោះ ខឹម សំណាង ឲ្យយកផាស់អេប ដឹកខ្លួនពីកៀនស្វាយទៅកំ ពង់ចាម លុះជិះមកដល់ក្រុងតាខ្មៅ ផាស់អេបខូចក៏យកទៅផ្ញើនៅមន្ទីរពេទ្យជយ័ជំនះ រួចក៏ហៅផាស់អេបជិះទៅដេកផ្ទះសំណាក់កើតហេតុ ហើយនាំគ្នាជក់គ្រឿងញៀនបណ្តើររៀបចំផែនការសម្លាប់ជនរងគ្រោះបណ្តើរ ដើម្បីលួចយកម៉ូតូនៅផ្ទះសំណាក់។
សមត្ថកិច្ចលើកឡើងថា៖បន្ទាប់ពីនិយាយត្រូវរ៉ូវគ្នារួច ជនសង្ស័យក៏ហៅជនរងគ្រោះឲ្យយកស្រាបៀពីរកំប៉ុងបន្ថែមទៀតចូលក្នុងបន្ទប់ ពេលនោះក៏ច្រានជនរងគ្រោះដួលផ្កាប់មុខលើពូកហើយទាញកន្សែងពោះគោរិត ក ជនរងគ្រោះ និង ស្រែកឲ្យឈ្មោះ ខឹម សំណាង យកខ្នើយសង្កត់លើមុខជនរងគ្រោះរហូតដាច់ខ្យល់ស្លាប់ រួចឲ្យឈ្មោះ ខឹម សំណាង នៅយាមជនរងគ្រោះ ខ្លួនជាអ្នកទៅកាច់សោរលួចម៉ូតូ។
សមត្ថកិច្ចបានអះអាងថា ក្រោយពីកាច់សោរលួចម៉ូតូបានហើយ ទើបចូលទៅហៅឈ្មោះ ខឹម សំណាង ចេញក្រៅរួចជិះដុបគ្នាទៅកៀនស្វាយ ខ្លួនបានទូរសព្ទ័ទៅឈ្មោះជាង ម៉ាប់ ហៅចេក ដើម្បីណាត់ជួបគ្នាទិញម៉ូតូនៅក្បែរវត្តនិរោធក្នុងតម្លៃបួនរយដុល្លារ ចែកគ្នាពីរនាក់ឈ្មោះ ខឹម សំណាង បានម្នាក់ពីររយដុល្លារ។
នៅចំពោះមុខសមត្ថកិច្ចជនសង្សយ័ឈ្មោះ ខឹម សំណាង បានសារភាពថាខ្លួនជាអ្នកទិញថ្នាំញៀននិងជក់ជាមួយឈ្មោះ ថា ធុល ហើយពិតជាបានចូលរួមធ្វើសកម្មភាពដូចការរៀបរាប់ខាងលើរបស់ឈ្មោះ ថា ធុល ប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមច្បាប់ និងកំពុងស្រាវជ្រាវ ស្វែងរកចាប់អ្នកពាក់ព័ន្ធផ្សេងៗទៀត៕ រក្សាសិទ្ធិដោយ៖CEN