ភ្នំពេញ ៖ ជនសង្ស័យជាស្ត្រីម្នាក់រួមនិងបក្ខពួកបានមកបន្លំលួងលោម យកខ្សែកក្លែងក្លាយមកឲ្យជនរងគ្រោះ រួចដោះយកខ្សែកពិតទៅឲ្យបក្ខពួកបម្រុង និងឡើងម៉ូតូជិះរត់តែសំណាងមិនល្អ ត្រូវជនរងគ្រោះចាប់ក្របួចបានស្ត្រីម្នាក់ ទុកប្រគល់ជូនសមត្ថកិច្ច។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរបានកើឡើងនៅវេលាម៉ោង៤ និង៤០ នាទីល្ងាចថ្ងៃសុក្រទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីនារីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានចេញពីផ្ទះដើរទៅផ្សារ ទិញម្ហូបរួចក៏វិលត្រឡប់មកផ្ទះវិញ ខណៈមកដល់ចំណុចកើតហេតុ , ជាប់និងផ្លូវសឡា , ស្រាប់តែលេចមុខជនសង្ស័យជាស្ត្រីម្នាក់ រួមនិងបក្ខពួកជាច្រើននាក់ទៀត បានជិះម៉ូតូមកចាំដឹកស្ត្រីជាជនសង្ស័យ រួចបានចូលមកសួនាំលួងលោមពីនារីរងគ្រោះឲ្យទន់ចិត្ត រួចបានដោះខ្សែកពិតយកទៅឲ្យបក្ខពួកបម្រុងនិងឡើងម៉ូតូរត់គេចខ្លួន តែសំណាងអាក្រក់ត្រូវនារីជនរងគ្រោះ
ចាប់ទាញអាវបានធ្លាក់ពីលើម៉ូតូ ចំណែកឯខ្សែកវិញ ត្រូវបក្ខពួកយករត់គេចខ្លួនបាត់ស្រមោល។
ក្រោពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់អូបែកក្អម ដើម្បីតាមស្រាវជ្រាវរកបក្ខពួក មកចាត់ការតាមនិតិវិធីផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖សា មេត