ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានថ្លែងថា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២១ ចំនួនអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន១៩៤៧នាក់ (ស្រី ៧៤១នាក់)។
ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់សាធារណជន ដូចខាងក្រោមនេះ ៖ ចំនួនអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ (Sinopharm Beijing Institute of Biological Products) ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២១ ៖
១. សរុបអ្នកមកចាក់វ៉ាក់សាំងកូវីដ-១៩ ៖ ១៩៤៧នាក់ (ស្រី ៧៤១នាក់) ។ ២. អ្នកបានចាក់វ៉ាក់សាំងរួច៖ ១៤៩២នាក់ (ស្រី ៤៩៣នាក់)។ ៣. អ្នកដែលគ្រូពេទ្យមិនអនុញ្ញាត្តឲ្យចាក់៖ ៤៥៥នាក់ (ស្រី ២៤៨នាក់)៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ