Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ម៉ាក​ធុន​ត្រា បើក​ទៅបុក​ពីក្រោយ​រថយន្ត​ប្រភេទ​ដឹកទំនិញ​៥​តោន បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​៣​នាក់​

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​និង​រួម​ដំណើរ​២​នាក់​ទៀត បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​បាន​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​ប្រភេទ​ដឹកទំនិញ​៥​តោន ចំ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​បង្ក​ខ្ទេច​ផ្នែក​ខាងមុខ​ស្ទើរ​ទាំងស្រុង​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ កើតឡើង​កាលពី​វេលា​ម៉ោង ៤ និង ៤០​នាទី​យប់​ទៀបភ្លឺ​ថ្ងៃ​សៅរ៍ ទី​១៣ ខែកុម្ភៈ ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៥ ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ ៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គាត់​បានឃើញ​រថយន្ត​ប្រភេទ​ដឹកទំនិញ ៥ តោន មួយគ្រឿង ពណ៌​ស​ពាក់​ផ្លាកលេខ ភ្នំពេញ​3-E 5380 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​មធ្យម ខណៈ​មកដល់​កន្លែងកើតហេតុ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ទៀត ម៉ាក​ធុន​ត្រា​ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ 2-Y 2098 បើកបរ​ដោយ​បុរស​ម្នាក់ រួម​ដំណើរ​២​នាក់​ទៀត ធ្វើដំណើរ​ពីក្រោយ​ស្របគ្នា ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​មក​បុក​ចំ​ពីក្រោយ​រថយន្ត​ដឹកទំនិញ​៥​តោន​ពេញទំហឹង បណ្តាល​ឲ្យ​ប៉ើង​ទៅមុខ​ជាច្រើន​ម៉ែត្រ រង​ការខូចខាត​តិចតួច ចំណែកឯ​រថយន្ត​បង្ក​វិញ រង​ការខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង និង​រងរបួស​អ្នក​នៅក្នុង​រថយន្ត ធ្ងន់​ស្រាល​៣​នាក់​បញ្ជូនទៅ​មន្ទីរពេទ្យ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ដល់​រួច​ក៏​ទំនាក់ទំនង ទៅខាង​ជំនាញ​ចរាចរណ៍​ក្រុង ឲ្យ​ចុះមក​វាស់វែង​និង​ធ្វើ​កំណត់ហេតុ​យក​រថយន្ត​ពីរ​គ្រឿង ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ រក្សា​សិទ្ធិ​ដោយ​៖ សា​មេ​ត​

spot_img
×