ភ្នំពេញ ៖ ឯកអគ្គរាជទូតជប៉ុន បានសង្កេតឃើញថា ប្រទេសកម្ពុជាបាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ប៉ុន្តែនៅតែមានប្រឈមមួយចំនួន ដែលត្រូវដោះស្រាយ ដើម្បីកែលម្អនូវគុណភាពជីវភាពរស់នៅរបស់ប្រជាជន ដូចជាការកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសង្គម ដែលរួមមាននៅវិស័យសុខាភិបាលនិងបរិស្ថានអប់រំ។ ប្រទេសជប៉ុន នឹងបន្តសហការជាមួយអង្គការក្រៅរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាប្រឈមនានា។
នៅថ្ងៃទី១២ ខែកុម្ភៈ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៧៥៤,៣២១ ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។ ក្នុងនោះ ថវិកា៣៧១,៤៧៩ ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅអង្គការក្រៅរដ្ឋាភិបាល Hearts of Gold ដើម្បីអនុវត្ត “គម្រោងស្តីពីការរៀបចំវគ្គសិក្សាអប់រំកាយ នៅថ្នាក់សាកលវិទ្យាល័យរយៈពេល៤ឆ្នាំ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា (ឆ្នាំទី២)” ហើយ ថវិកា៣៨២,៨៤២ ដុល្លារអាមេរិកទៀត ត្រូវបានផ្តល់ទៅក្រុមអ្នកស្ម័គ្រចិត្តអន្តរជាតិយ៉ាម៉ាហ្គាតា (IVY) ដើម្បីអនុវត្តគម្រោង “ការគាំទ្រដល់ការធ្វើកសិកម្មកិច្ចសន្យាស្វាយចន្ទីសរីរាង្គ តាមរយៈសហករណ៍កសិកម្ម (ឆ្នាំទី៣)”។
ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងអ្នកតំណាងមកពីអង្គការទាំងពីរ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ។ យើងជឿជាក់ថាជំនួយឥតសំណងនេះ នឹងជួយកែលម្អគុណភាពជីវិតរបស់ប្រជាជន ដែលរស់នៅក្នុងទីតាំងនៃគម្រោងនីមួយៗ។
ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា
បានថ្លែងថា រដ្ឋាភិបាលជប៉ុនបាចាប់ផ្តើមហិរញ្ញប្បទានឥតសំណង សម្រាប់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ចាប់តាំងពីឆ្នាំ២០០២ ដើម្បីជួយដល់គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុនក្នុងប្រទេស ឬតំបន់កំពុងអភិវឌ្ឍន៍។ រហូតមកដល់ពេលនេះ ស្ថានទូតជប៉ុនបាន ផ្តល់ជំនួយជាង៣០គម្រោងនៅកម្ពុជាតាមរយៈកម្មវិធី ។ គម្រោងនីមួយៗបានចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ។
សម្រាប់គម្រោងទីមួយ រដ្ឋាភិបាលជប៉ុមផ្តល់ថវិកាប្រមាណ ៣៧១,០០០ដុល្លារអាមេរិក សម្រាប់គម្រោងដែលអនុវត្តដោយអង្គការក្រៅរដ្ឋាភិបាល Harts of Gold។ អង្គការនេះបានខិតខំ ប្រឹងប្រែងយ៉ាងខ្លាំង សម្រាប់ការអភិវឌ្ឍការអប់រំកាយនៅកម្ពុជា តាមរយៈសកម្មភាពផ្សេងៗគ្នា ដូចជាកិច្ចសហប្រតិបត្តិការផ្នែករដ្ឋបាលសរាប់ព្រឹត្តិការណ៍កីឡាផ្សេងៗ ជំនួយសម្រាប់ការតម្លើងឧបករណ៍កីឡាឬអប់រំកាយ ការគាំទ្រក្នុងការរៀបចំកម្មវិធីសិក្សា ឬសៀវភៅណែនាំផ្នែកអប់រំកាយ និងការអភិវឌ្ឍធនធានមនុស្សសម្រាប់ការអប់រំកាយ។ តាមរយៈការប្រើប្រាស់បទ ពិសោធន៍ និង ចំណេះដឹងដែលប្រមូលបាន តាមរយៈសកម្មភាពទាំងនេះ អង្គការនេះនឹងធ្វើការជាបន្ទាប់ ដើម្បី កែលម្អកម្មវិធីសិក្សា បណ្តុះបណ្តាលគ្រូ និងតម្លើងឧបករណ៍ សម្រាប់មុខវិជ្ជាអប់រំកាយនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដើម្បីរៀបចំវគ្គសិក្សាអប់រំកាយនៅថ្នាក់សាកលវិទ្យាល័យរយៈពេល ៤ឆ្នាំ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ និងការចូលរួមចំណែករបស់ អង្គការក្រៅរដ្ឋាភិបាល Hearts of Gold អស់រយៈពេរជាច្រើនឆ្នាំ សម្រាប់ការអភិវឌ្ឍការអប់រំកាយនៅកម្ពុជា។ ខ្ញុំសង្ឃឹមថា ការកែលម្អបរិស្ថានសម្រាប់ការបណ្តុះបណ្តាលគ្រូអប់រំកាយ និងអភិវឌ្ឍ ការអប់រំកាយនៅកម្ពុជា បន្ទាប់ពីការបញ្ចប់គម្រោងនេះ។
សម្រាប់គម្រោង ទីពីរ រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាប្រក្រជាង ៣៨០,០០០ ដុល្លារសហរដ្ឋ អាមេរិកសមាប់គម្រោងដែលអនុវត្តដោយអង្គការ IVY។ ខេត្តព្រះវិហារដែលជាទីតាំងដែលអង្គការ IVY អនុវត្តគម្រោងរបស់ពួកគេ ត្រូវបានកត់សម្គាលល់ថាមានអត្រាភាពក្រីក្រខ្ពស់ក្នុងប្រទេសកម្ពុជា ហើយវិធានការកាត់បន្ថយភាពក្រីក្រ គឺជាបញ្ហាសំខាន់ដែលត្រូវយកចិត្តទុកដាក់។ លើសពីនេះ ការបង្កើត ឱកាសការងារដល់ពលករចំណាកស្រុក ដែលវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយសារជំងឺកូវីដ១៩ ក៏ត្រូវបានលើកឡើងថាជាបញ្ហាប្រឈមបន្ទាន់មួយផងដែរ។ ដើម្បីដោះស្រាយបញ្ហានេះ ការពង្រឹងវិស័យកសិកម្ម គឺជា ចំណុចគួរឱ្យកត់សម្គាល់ ព្រោះវាជាវិស័យមួយក្នុងចំណោមវិស័យដែលមានសក្តានុពលផ្សេងទៀត ដែលអាចផ្តល់នូវដំណោះស្រាយជាវិជ្ជមាន ។
តាមរយៈគម្រោងនេះ អង្គការ IVY ត្រូវបានគាំទ្រដើម្បីបង្កើនប្រាក់ចំណូលរបស់កសិករ ដោយធ្វើការជម្រុញការដាំដុះគ្រាប់ស្វាយចន្ទីសរីរាង្គ និងការលក់រួមគ្នាតាមរយៈសហករណ៍កសិកម្ម។ នៅក្នុងឆ្នាំចុងក្រោយគម្រោងដែលមានរយៈពេល៣ឆ្នាំនេះ សហករណ៍កសិកម្មថ្មីចំនួន៣ បន្ថែមលើសហករណ៍កសិកម្មកំពុងដំណើរការចំនួន១០ មានគោលបំណងទទួលបានវិញ្ញាបនបត្រសរីរាង្គ។ លើសពីនេះ ប្រព័ន្ធត្រួតពិនិត្យដំណើរការផលិតកម្មយូរអង្វែង នឹងត្រូវបានបង្កើតឡើង ដើម្បីអនុញ្ញាតឱ្យសហករណ៍កសិកម្ម នីមួយៗក្លាយជាអង្គភាពប្រតិបត្តិនៃទីផ្សារសហប្រតិបត្តិការ និងការគ្រប់គ្រងដំណើរការផលិតកម្ម បន្ទាប់ពីការបញ្ចប់គម្រោង។
ឯកឧត្តម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ និងការចូលរួមចំណែកអស់ រយៈពេលជាច្រើនឆ្នាំរបស់អង្គការ IVY ក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ តាមរយៈគម្រោងនេះ ខ្ញុំសង្ឃឹមថាជីវភាពរស់នៅរបស់ប្រជាកសិករមូលដ្ឋាន នឹងត្រូវបានកែលម្អតាមរយៈការផលិត និងការលក់គ្រាប់ស្វាយចន្ទីសរីរាង្គ ដែលមានតម្លៃបន្ថែមជាងនេះ។
ឯកអគ្គរាជទូតជប៉ុន បានសង្កេតឃើញថានាពេលថ្មីៗនេះ ប្រទេសកម្ពុជាបាន និងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ប៉ុន្តែនៅតែមានប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដើម្បីកែលម្អនូវគុណភាពជីវភាពរស់នៅរបស់ប្រជាជន ដូចជាការកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសង្គម ដែលរួមមាននៅវិស័យសុខាភិបាលនិងបរិស្ថានអប់រំ។ ទោះបីជាការរីករាលដាលនៃវីរុសកូវីដ១៩ កំពុងក្លាយជាបញ្ហាដ៏ធ្ងន់ធ្ងរ នៅទូទាំងពិភពរលាកយ៉ាងណាក៏ដោយ ប្រទេសជប៉ុន នឹងបន្តសហការជាមួយអង្គការក្រៅរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាប្រឈមនានា៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ