រាជនីអង់គ្លេសមានអភ័យឯកសិទ្ធិមួយចំនួនស្ទើតែពិបាកជឿ ប៉ុន្តែទាំងអស់នោះសុទ្ធសឹងត្រូវបានគូសបញ្ជាក់ក្នុងរដ្ឋធម្មនុញ្ញ
1.គ្មានកំណត់ល្បឿនសម្រាប់ការធ្វើដំណើររបស់រាជនី
ព្រះមហាក្សត្រយានីអាចធ្វើដំណើរក្នុងល្បឿន…ដូចផ្លេកបន្ទោរបានក្នុងទីក្រុងដោយពុំបំពានច្បាប់ ប៉ុន្តែមហាក្សត្រយានី Elizabeth II ពុំដែលបំពានច្បាប់ដូចរាស្ត្រក្នុងរឿងនេះឡើយ ។
2.រាជនីពុំចាំបាច់មានប័ណ្ណបើកបរ
រាល់អ្នកបើកបរនាប្រទេសអង់គ្លេសត្រូវមានប័ណ្ណបើកបរ។ ប៉ុន្តែចំពោះមហាក្សត្រយានី គឺពុំចាំបាច់មាន ហើយក៏ពុំចាំបាច់ត្រូវរៀនបើកបរតាមស្តង់ដារណាមួយទាំងអស់ ។
មហាក្សត្រយានីធ្លាប់បានបើកបររថយន្តកាកបាទក្រហមក្នុងសង្គ្រាមលោកលើកទី២
យ៉ាងណាក្តីមហាក្សត្រយានី Elizabeth II ធ្លាប់ជាអ្នកបើកបររថយន្តដ៏ពូកែម្នាក់។ ពេលអាយុ១៨ឆ្នាំព្រះអង្គធ្លាប់បានចូលរួមបើកបររថយន្តសង្គ្រោះឲ្យកងទ័ពក្នុងសម័យសង្គ្រាម ។ ព្រះអង្គបញ្ជាសមាជិកភេទស្រីតែមួយគត់របស់រាជវង្សដែលធ្លាប់បម្រើការក្នុងកងទ័ពនៅអំឡុងសង្គ្រាមលោកលើកទី២។
3.អាចធ្វើទេសចរណ៍ទៅគ្រប់ទីកន្លែងដោយពុំចាំបាច់មានលិខិតឆ្លងដែន
សូម្បីតែប្រធានាធិបតីអាមេរិកក៏ចាំបាច់ត្រូវមានលិខិតឆ្លងដែននាពេលចេញទៅប្រទេសក្រៅ ប៉ុន្តែចំពោះមហាក្សត្រយានីអង់គ្លេសគឺពុំចាំបាច់ឡើយ។ មួយជីវិតរបស់ព្រះអង្គពុំដែលមានលិខិតឆ្លងដែនទេ ប៉ុន្តែបានយាងចេញទៅបរទេសជារឿយៗ ។
4.មិនចាំបាច់បង់ពន្ធលើប្រាក់ចំណូល
រាល់ពលរដ្ឋលើពិភពលោករួមទាំងប្រធានាធិបតីក៏សុទ្ធសឹងត្រូវបង់ពន្ធលើប្រាក់ចំណូលប៉ុន្តែតាមរដ្ឋធម្មនុញ្ញរបស់អង់គ្លេស មហាក្សត្រយានីពុំតម្រូវឲ្យធ្វើរឿងនេះទេ ។ ទោះយ៉ាងណាមហាក្សត្រយានី Elizabeth II បានស្ម័គ្រព្រះទ័យបង់ពន្ធតាំងពីឆ្នាំ១៩៩២មក ។
5.មិនអាចរងការប្តឹងប្តល់
លើវិស័យច្បាប់ពុំអាចមាននរណាប្តឹងព្រះមហាក្សត្រយានីទៅកាន់តុលាការឡើយ ព្រះអង្គក៏មានសិទ្ធិពុំផ្តល់ភស្តុតាងអ្វីទាំងអស់ទៅតុលាការ ហើយក៏ពុំរងការចោទប្រកាន់ផងដែរ ៕