Friday, May 27, 2022

នារី​រូប​ស្រស់​ម្នាក់ ដែល​គេ​ស្គាល់​ថា ជា​តារា​សម្តែង​និង​តារា​ទីក​តុ​ក បម្រុង​មក​លោតទឹក​លើ​ស្ពាន​ជ្រោយចង្វា សម្លាប់ខ្លួន​មិនបាន​សម្រេច ត្រូវ​ប្រជាពលរដ្ឋ​ជួយ​ទាន់ពេល​

​ភ្នំពេញ ៖ នារី​រូប​ស្រស់​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​តារា​សម្តែង និង​តារា​ទីក​តុ​ក​ផង មិនដឹង​មាន​វិបត្តិ​អ្វី បានមក​បញ្ចប់ជីវិត​ខ្លួនឯង ដោយ​លោតទឹក​សម្លាប់ខ្លួន​តែ​មិនបាន​សម្រេច សំណាងល្អ​បាន​ប្រជាពលរដ្ឋ ធ្វើដំណើរ​ឆ្លងកាត់​រត់​ជួយ​ទាន់​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះដែរ បាន​កើតឡើង​នៅវេលា​ម៉ោង ១១ និង ៤០ នាទី​យប់​ថ្ងៃ​សុក្រ​ទី ១២ ខែកុម្ភៈ​ឆ្នាំ ២០២១ ត្រង់ចំណុច​លើ​ស្ពាន​ជ្រោយចង្វា ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​នារី​រូប​ស្រស់ បាន​ជិះ​កង់​បី​ឲ្យ​ជូនទៅ​ផ្ទះ​ធ្វើដំណើរ​កា​រត់តាម​លើ​ស្ពាន​ជ្រោយចង្វា ហើយ​មើលទៅ​រូបនាង​រាងដូចជា​មាន​វិ​វ​ត្តិ​អ្វីមួយ ស្រាប់តែ​មកដល់​កន្លែង​កើតហេតុ​ក៏បាន​ចុះ​រត់​សំដៅទៅ​លោត តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ជួយ​ឃាត់​ទាន់ពេល និង​ដាក់​យក​រូបនាង​ដាក់ចុះ​មកក្រោម​រួច​តេ​ហៅ​សាច់ញាតិ​ឲ្យ​មក​ទទួល​។​

​ក្រោយពេល​កើតហេតុ​ខាងលើ ក្រុមគ្រួសារ​ក៏បាន​មកដល់​ក៏​លួងលោម និង​យក​រូបនាង​ត្រឡប់ទៅផ្ទះ​វិញ​៕ រក្សា​សិទ្ធិ​ដោយ​៖​សា មេ​ត​