Friday, November 15, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ​ក្នុងស្រុក​មួយ ចំណេញ​ប្រា​ក់ជាង ១៤១​លាន​ដុល្លារ នៅ​ឆ្នាំ ២០២០

​ភ្នំពេញ​៖ បើទោះបី​ជាមាន​ជំងឺ​កូ​វីដ​-១៩ តាម​មក​រំខាន​នៅ​ឆ្នាំ​២០២០ យ៉ាងណាក៏ដោយ ក៏​ធនាគារ អេស៊ីលីដា បានប្រកាស​ពី​ប្រាក់ចំណេញ​ក្រោយ​បង់ពន្ធ​រួច មាន​ដល់​ទៅ ជាង​១៤១ លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០២០ ដោយមាន​កំណើន ១៧% ធៀប​នឹង​ឆ្នាំ​២០១៩​។

​បើតាម​របាយការណ៍រ​បស់​ធនាគារ​អេស៊ីលីដា​ដ៏​ដែល​នេះ បានឱ្យដឹង​ទៀតថា គ្រាន់តែ​ត្រីមាស​ទី ៤ ដែលជា​ត្រីមាស​ចុងក្រោយ នៃ​ឆ្នាំ​២០២០ ធៀប​នឹង ត្រីមាស​ទី​៤ នៃ​ឆ្នាំ​២០១៩ ធនាគារ​ក្នុងស្រុក​មួយ​នេះ សម្រេចបាន​ប្រាក់ចំណេញ​សុទ្ធ​រហូតដល់​ទៅជា​ង ២៣% ជាមួយនឹង​ទឹកប្រាក់​ប្រមាណ​ជាង ៤៣​លាន​ដុលារ​។​

​បើតាម​របាយការណ៍​ប្រាក់ចំណូល មិនទាន់​បង់ពន្ធ​រប​ស់​អេស៊ីលីដា នៅ​ឆ្នាំ ២០២០ មាន​ដល់​ទៅ ១៨០ លាន​ដុល្លារ ខណៈដែល​ទ្រព្យសកម្ម​សរុប​មាន​ជាង ៦​ពាន់ ៥០០​លាន​ដុល្លារ កើន​ខ្ពស់ជាង ពី​ឆ្នាំ ២០១៩ រហូតដល់​ទៅ​ប្រមាណ​ជិត ៤០០ លាន​ដុល្លារ​អាមេរិក​។​

​ដោយឡែក សម្រាប់​ឥណទាន​ដែល​ធនាគារ​អេស៊ីលីដា បាន​ផ្ដល់ជូន​អតិថិជន ក៏មាន​កំណើន​ដែរ ដោយ ឆ្នាំ​២០២០ មាន​ដល់​ទៅ​ជាង ៤​ពាន់​៥០០ លាន​ដុល្លារ កើន​ជាង ១៦% បើ​ធៀប​នឹង ឆ្នាំ​២០១៩​។ ចំណែកឯ ឥណទាន​មិន​ដំណើរការ​វិញ មាន​ប្រមាណ ២,៤% នៅក្នុង​ឆ្នាំ​២០២០ រួមជាមួយ​និង​ប្រាក់​បញ្ញើ​របស់​អតិថិជន មាន​ប្រមាណ ៤​ពាន់ ៣០០​លាន​ដុល្លារ​អាមេរិក កើន​ជិត ៣០០​លាន​ដុល្លារ​អាមេរិក​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN


×