Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ស៊េរី​ទំនើប​២​គ្រឿង ប៉ះគ្នា​ត្រង់ចំណុច​ផ្លូវបែក​ជា​បួន រង​ការខូចខាត​យ៉ាងដំណំ់​, សង​1000$ បញ្ចប់រឿង​

ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​២​គ្រឿង​ប៉ះគ្នា​ត្រង់ចំណុច​ផ្លូវបែក​ជា​បួន រង​ការខូចខាត​យ៉ាងដំណំ សំណាង​ដែរ ដែល​មិន​បង្ក​គ្រោះ​ដល់​អ្នកបើកបរ និង​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​ឡើយ​។

​ហេតុការណ៍​នេះ បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ត្រង់ចំណុច​ផ្លូវបែក​ជា​បួន​ផ្លូវ​៩៦​កែង​៦១ ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

​តាម​ប្រភព​ដែល​ឃើញ​ហេតុការណ៍ បាន​ប្រាប់​ក្រុមការងារ​CEN​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​ឡង់​គ្រី​ស​ស័​រ​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ (​ន​.​ប 2-3608) បើកបរ​ទិសដៅ​ពី​លិចទៅ​កើត​តាម​បណ្ដោយ​ផ្លូវ​៩៦ ឆ្លងកាត់​ផ្លូវ​៦១​ជិត​ផុង​ក៏មាន​រថយន្ត​មួយគ្រឿង​ទៀត ម៉ាក​មី​ស៊ី មី​ស៊ី ត្រាយ​តុ​ន ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​ភ្នំពេញ 2AY-2336 បើកបរ​តាមផ្លូវ​៦១​រួច​បត់​ឆ្វេង បណ្ដាល​ឲ្យ​គៀ​រថយន្ត​ឡង់​គ្រី​ស​ស័​រ​រង​ការខូចខាត​ចាប់ពី​ទ្វា​មុខ​រហូតដល់​ក្រោយ​យ៉ាងដំណំ ចំណែក​រថយន្ត​មី​ស៊ី មី​ស៊ី​វិញ ខូចខាត​ចង្កៀង​មុខ​យ៉ាងដំណំ​ផងដែរ​។ ក្នុងករណីនេះ មិន​បង្ក​ឲ្យ​មាន​អ្នករបួស​ឡើយ គ្រាន់តែ​ខូចខាត​រថយន្ត​ទាំងសងខាង​។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​និង​សមត្ថកិច្ច​ជំនាញ​ខណ្ឌ​បានមក​ដល់ ក៏បាន​ឲ្យ​ម្ចាស់​រថយន្ត​ទាំងពីរ ធ្វើការ​ចរចា​គ្នា ដោយ​អ្នកបើករថយន្ត​មី​ស៊ី​មី​ស៊ី​ព្រម​ទទួលកំហុស សង​ជា​សំណង​ទៅខាង​រថយន្ត​ឡង់​គ្រី​ស​ស័​ចំនួន​1000$ បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​៕ រក្សា​សិទ្ធិ​ដោយ​៖ សារ​រឿន​

×