Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​starex​មួយគ្រឿង បើក​លឿន​ពេក​មិន​ប្រយ័ត្ន​ជ្រុល​ចង្កូត​ទៅបុក​ពីក្រោយ​រថយន្ត​កុងតឺន័រ កំពុង​រង់ចាំ​ស្តុ​ប​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​៣​នាក់​

spot_img

​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់ រួម​ដំណើ​២​នាក់​ទៀត បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន ក៏​ជ្រុល​ចង្កូត​ទៅបុក​ពីក្រោយ​រថយន្ត​កុងតឺន័រ កំពុង​រង់ចាំ​ស្តុ​ប​បណ្តាល​ឲ្យ​រថយន្ត​ខ្ទេច​ផ្នែក​ខាងមុខ​ទាំងស្រុង​។ ចំណែក​តៃកុង​រថយន្ត​កុងតឺន័រ រត់គេចខ្លួន​បាត់ស្រមោល​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ បាន​កើតឡើង​នៅវេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃ​សៅរ៍ ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២១ ត្រង់ចំណុច​ស្តុ​ប​ថៃ​ហ្គឺ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​កុងតឺន័រ ក្រុមហ៊ុន​ផែស្ងួត​តែង​ឡាយ​មួយគ្រឿង ពាក់​ផ្ល​ក​លេខ​3-C 4508 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុងទិសដៅ​ពី​កើ​មក​លិច​ក្នុង​លឿន​មធ្យម ខណៈ​មកដល់​ចំណុចកើតហេតុ បាន​ឈប់​រង់ចាំ​ស្តុ​ប​ស្រាប់តែ​ភ្លាមៗ​នោះដែរ គាត់​បានឃើញ​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​starex ពណ៌​ទឹកប្រាក់​ពាក់​ផ្លាកលេខ ភ្នំពេញ​2-S 2828 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ រួម​ដំណើរ​២​នាក់​ទៀត ធ្វើដំណើរ​ពីក្រោយ​ស្របគ្នា​ក្នុងទិសដៅ​ពី​កើតមក​លិច ក្នុង​ល្បឿន​លឿន​ដូច​ហោះ មក​បុក​ពីក្រោយ​រថយន្ត​កុងតឺន័រ​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​បង្ក​ខ្ទេច​ផ្នែក​ខាងមុខ​ទាំងស្រុង និង​រងរបួស​ធ្ងន់​ស្រាល​ទាំង​៣​នាក់​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការ​ជាមួយនឹង​ខាង​ចរាចរណ៍​ជំនាញ​ខណ្ឌ​ច្បារអំពៅ ចុះមក​ដល់​រួច​ក៏​ប្រគល់​តួនាទី​នេះ​ទៅ​ឲ្យ​ខាង​ចរាចរណ៍​ជំនាញ​ក្រុង ចុះមក​វាស់វែង​និង​ធ្វើ​កំណត់ហេតុ​យក​រថយន្ត​ទាំង​២​គ្រឿង ទៅ​រក្សាទុក​នៅ​ខាង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ រក្សា​សិទ្ធិ​ដោយ​៖​សា មេ​ត​

spot_img
×